ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ៧មករា បន្តចុះរៀបចំសណ្តាប់ធ្នាប់រំដោះចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង ជុំវិញបរិវេណផ្សារអូរឫស្សី
រដ្ឋបាលខណ្ឌ៧មករា បានបន្តយកចិត្តទុកដាក់ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជុំវិញបរិវេណផ្សារអូរឫស្សី ស្ថិតក្នុងសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ដើម្បីរបៀបរៀបរយ ពិសេសទុកចិញ្ចើមផ្លូវសម្រាប់ពលរដ្ឋ និងភ្ញៀវ ថ្មើរជើង។

ការចុះរៀបចំនេះធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចង្អុលណែនាំផ្ទាល់ដោយ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពដោយលោក ណុប ផា អភិបាលរងខណ្ឌ នៅតាមបណ្តោយផ្លូវលេខ១១១ , ផ្លូវលេខ១៦៦ និងផ្លូវលេខ១៤១។
លោកណុប ផា អភិបាលរងខណ្ឌ បានឲ្យដឹងថា កិច្ចការងាររៀបចំសណ្តាប់ធ្នាប់នេះ ក្នុងនាមអាជ្ញាធរ នៃរដ្ឋបាលខណ្ឌ ក្រោមការដឹកនាំរបស់លោកអភិបាល គឺតែងតែចុះរៀបចំនៅតាមដងផ្លូវនានាតូចធំទាំងអស់ក្នុងមូលដ្ឋាន សំដៅធានាបាននូវសោភ័ណ្ឌភាពរបៀបរៀបរយល្អ ពិសេសការរំដោះចិញ្ចើមផ្លូវសាធារណៈទុកសម្រាប់ការថ្មើរជើង។



ជាក់ស្តែង កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ កំឡុងការចុះអនុវត្តការរៀបចំ អាជ្ញាធរចម្រុះ ក៏បានជួបឧបសគ្គតិចតួចដែលបានរារាំងដល់ដំណើរការរៀបចំ ដោយមានពលរដ្ឋមួយគ្រួសារ រស់នៅលើកំណាត់ផ្លូវលេខ១១១ បានយកថ្មជាច្រើនទៅចាក់លើចិញ្ចើមផ្លូវសាធារណៈមុខលំនៅឋានផ្ទាល់របស់ខ្លួន ដែលបានធ្វើឲ្យបិទទាំងស្រុងដល់ការធ្វើដំណើរដោយថ្មើរជើងរបស់ពលរដ្ឋ។




ទន្ទឹមនឹងនោះ អាជ្ញាធរបានសម្រេចកាយ និងលើកថ្មខាងលើចេញពីចិញ្ចើមផ្លូវសាធារណៈ និងបានណែនាំដល់ម្ចាស់ផ្ទះ អំពីការធ្វើបំពានដោយខុសច្បាប់ មកលើទីតាំងសាធារណៈដែលគ្រប់គ្រងដោយអាជ្ញាធររដ្ឋអំណាច។
លោកអភិបាលរងខណ្ឌ បញ្ជាក់បន្ថែមថា ៖ ការចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នេះ ពុំបានធ្វើឡើងដើម្បីតម្រូវចិត្តបុគ្គលណាមួយនោះឡើយ វាគឺកិច្ចការងារចំបាច់របស់អាជ្ញាធរ ដែលត្រូវធ្វើដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងសង្គមជាតិ៕អត្ថបទ ៖ រដ្ឋា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


