ព័ត៌មានជាតិ
ផ្លូវតុលាការខេត្តសៀមរាបខូចខាតច្រើនឆ្នាំ បានជួសជុលឡើងវិញ សម្រួលការធ្វើដំណើររបស់ពលរដ្ឋ
ផ្លូវតុលាការប្រវែងជិត ៣ គីឡូម៉ែត្រ ចេញពីផ្លូវបេតុង សម្តេច ជា ស៊ីម ទៅដល់មុខ ប៉ុស្តិ៍សង្កាត់ជ្រាវ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលរងការខូចខាតជាច្រើនឆ្នាំមកហើយនោះ ត្រូវបានជួសជុលឡើងវិញ កាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាមន្ត្រីរាជការ។


ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរលើផ្លូវ ១ ខ្សែនេះ បានបង្ហាញនូវការរីករាយ និងក្តីអំណរយ៉ាងខ្លាំង ចំពោះការចូលមកជួយដោះស្រាយបញ្ហាផ្លូវ ១ ខ្សែនេះ របស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជាពិសេសអ្នកឧកញ៉ា សៀង ណាំ ដែលបានជួយជួសជុលធ្វើឲ្យស្ថានភាពធ្វើដំណើរទៅមកកាន់តែងាយស្រួល។


ការជួសជុលផ្លូវនេះ គឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដែលមានគោលបំណងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពប្រសើរ ជួយកាត់បន្ថយការលំបាកប្រចាំថ្ងៃ ថែមទាំងអាចជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ទៀតផង។

គួរបញ្ជាក់ថា ផ្លូវតុលាការ ១ ខ្សែនេះ ខាងអាជ្ញាធរខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការជួសជុលផ្លូវដែលខូចទៅជាផ្លូវចាក់បេតុង នៅក្នុងឆ្នាំ ២០២៦ ឆាប់ៗ នេះ ផងដែរ ប៉ុន្តែគម្រោងមិនទាន់ធ្លាក់មក ទើប អ្នកឧកញ៉ា សៀង ណាំ ជួសជុលឲ្យពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្នសិន៕
អត្ថបទ ៖ ជុន កុសល
-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


