ជីវិតកម្សាន្ដ
ជើងចាស់ផ្នែកល្ខោនបាសាក់ ចែករំលែកជាចំណេះឱ្យដឹងថា “ល្ខោនបាសាក់” មានឈ្មោះដើមថា “ល្ខោនទ្រើងឃ្លោក”
ប្រធានក្រុមល្ខោនបាសាក់លោក អុល សំអាង បានចេញមុខបញ្ជាក់ថា “ល្ខោនបាសាក់” មានឈ្មោះដើមថា “ល្ខោនទ្រើងឃ្លោក” ដែលមានដើមកំណើតមកពីកម្ពុជាក្រោម ។
ផ្អែកតាមសំណេរលោក អុល សំអាង បានលើកឡើងថា “ល្ខោនបាសាក់មានឈ្មោះដើមថា ល្ខោនទ្រើងឃ្លោក” មានកំណើតនៅដែនដីកម្ពុជាក្រោម ក្នុងស្រុកបាសាក់ ខេត្តព្រះត្រពាំង (សព្វថ្ងៃស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម) ។ក្រុមល្ខោនបាសាក់នៅទីនោះដំបូងបង្កើតឡើងដោយចៅអធិការវត្តខ្សាច់កណ្តាល (កម្ពុជាក្រោម) ព្រះនាម សួរ និងលោកតាឆាគ្រូន ព្រមទាំងសិស្សគណ គឺគ្រូខ្មៅគ្រូកន និងគ្រូខ្លា។

លោក អុល សំអាង បានបន្តថានៅអំឡុងទស្សវត្សឆ្នាំ១៩៣០ លោកតា ឆាគ្រូន បាននាំល្ខោនទ្រើងឃ្លោកមកសម្តែងនៅក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតស្ថិតនៅតាមដងទន្លេបាសាក់ល្ខោននេះ ក៏ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅក្រុងភ្នំពេញ។

លោកបន្តថា ដំបូងគេហៅថា “ល្ខោនមកពីស្រុកបាសាក់” ឮលុះក្រោយមកក៏ហៅកាត់ខ្លីថា “ល្ខោនបាសាក់” ហើយជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃ ល្ខោនបាសាក់ គឺមានទាំងនិយាយ មានទាំងច្រៀង ហើយកំដរដោយភ្លេងបាសាក់ ដែលមានឥទ្ធិពលពីល្ខោនអូប៉េរ៉ារបស់ចិន និងវៀតណាម។
លោក អុល សំអាង បញ្ជាក់បន្ថែមថាតួអង្គស្រី (ម្ចាស់ក្សត្រិយ ឬទេពធីតា) តុបតែងខ្លួនស្រដៀងនឹងតួនាងក្នុងរបាំបុរាណ។ ចំណែកតួអង្គប្រុស (ស្តេច, ទេវបុត្រ ឬយក្ស) តុបតែងខ្លួនស្រដៀងនឹងតួអង្គប្រុសក្នុងល្ខោនអូប៉េរ៉ារបស់ចិន ឬវៀតណាមដែរ។ ប៉ុន្តែសព្វថ្ងៃ តួអង្គប្រុសតុបតែងខ្លួនស្រដៀង និងតួនាយរោងក្នុងរបាំបុរាណដែរ លើកលែងតែតួយក្សប៉ុណ្ណោះ ដែលនៅរក្សាសម្លៀកបំពាក់ដូចពីមុន។ ចំពោះឆាកវិញច្រើនតុបតែងដោយគំនូរ ប្រាសាទ ឬព្រៃភ្នំសិប្បនិម្មិត៕ ចាន់រ៉ា



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


