Connect with us

ព័ត៌មានជាតិ

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

បានផុស

នៅ

សមាជិក​សមាជរដ្ឋសភា ព្រឹទ្ធសភា ទាំង​១៨២រូបនៅព្រឹកថ្ងៃច័ន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះបានងើបឈរ​គោរពវិញ្ញាណក្ខន្តដល់ព្រិន្ធបាលឯក សួន រោន ដែលបានពលី​ជីវិតក្នុង​ហេតុការណ៍​វាយ​ឆ្មក់​របស់ទាហាន​ថៃ​នៅ​តំបន់​មុំ​៣ កាលពីចុងខែមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងពេលបើក​សមាជ​រដ្ឋសភា ព្រឹទ្ធសភា ជា​លើក​ដំបូង​នៅកម្ពុជាដែល​រៀបចំ​នៅវិមានរដ្ឋសភា​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា៖ «សូម​ឯកឧត្តម​លោក​ជំទាវ​ងើប​ឈរ​ឡើងដើម្បី​គោរពវិញ្ញាណក្ខន្តដល់​ព្រិន្ទបាល​ឯក សួន រោន ដែលបាន​ពលីជីវិតដោយសារ​ការវាយ​ឆ្មក់​ពី​ទាហាន​ឈ្លានពាន»។

គួររម្លឹក​ដែរថា ហេតុការណ៍​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា និង​ថៃ​កាលពីព្រឹកថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុចព្រំដែនមុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាល​មក​ពី​ការ​ឆ្មក់​ចូល​មក​វាយប្រហារ​ពី​កង​ទ័ព​ថៃ​មុន​លើ​កងទ័ពកម្ពុជា។ សកម្មភាព​នេះ​​ធ្វើ​ឱ្យ​ទាហានខ្មែរ​ម្នាក់​ស្លាប់​បាត់បង់ជីវិត និង​បាន​បង្កឱ្យ​ស្ថានភាព​ព្រំដែន​កម្ពុជា​-ថៃ​ឡើង​កម្ដៅជា​ខ្លាំងដោយ​កង​ទ័ព​កម្ពុជា​បាន​ចល័ត​ទៅ​ត្រៀម​នៅ​ខ្សែ​មុខ​នៅព្រំដែន​ផងដែរ។

ក្រសួងការបរទេស​កម្ពុជា​បាន​ថ្កោលទោសចំពោះសកម្មភាពនេះនិងបាន​ទាមទារអោយមានការស៊ើអង្កេតនិងយកអ្នកដែលបាញ់ប្រហារលើកងទ័ពកម្ពុជាទៅផ្តន្ទាទោសតាមច្បាប់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

កម្ពុជា ត្រៀមយកបញ្ហាប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ និងបន្តការពារទឹកដីដោយកងទ័ព និងអាវុធ

កីឡា៣ នាទីutes មុន

ចេញហើយជម្រើស ១១ នាក់ល្អបំផុតប្រចាំ UCL រដូវកាលនេះ ខណៈ Yamal ក៏មានឈ្មោះ

ព័ត៌មានជាតិ១១ នាទីutes មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

កីឡា៤៥ នាទីutes មុន

មុន​បន្ត​កុងត្រា​ថ្មី ភ្នំពេញ​ក្រោន មាន​ស្ថិតិ​ល្អ​ ក្រោម​​ដឹក​នាំ​​របស់​លោកគ្រូ Oleg Starynskyi

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២០ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្ទុះការវាយប្រហារភេរវកម្មនៅ សហរដ្ឋអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម