ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ស្ថាបនាប្រព័ន្ធលូថ្មីចម្ងាយជាង ៥០០ ម៉ែត្រ
កាលពីព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ បានចុះពិនិត្យ និងដាក់គ្រឿងចក្រ កាយដាក់ប្រព័ន្ធលូបង្ហូរទឹកចំនួន ២ ភូមិ ក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ចរន្តទឹកហូរបានលឿន បញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង នារដូវវស្សាខាងមុខ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង ដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ ក៏ដូចជាសម្រួលចរន្តទឹកហូរបានលឿន លោកបានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ និងដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូថ្មី ចំនួន ២ ភូមិ ដោយមានភូមិព្រៃទា និងភូមិត្រពាំងពោធិ៍ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

លោកចៅសង្កាត់ បានបន្តថា ភូមិព្រៃទា ការកាយដាក់ប្រព័ន្ធលូ មានប្រវែង ៤០២ ម៉ែត្រ មុខកាត់ ១ ម៉ែត្រ ចំណែកភូមិត្រពាំងពោធិ៍ មានប្រវែង ១២៧ ម៉ែត្រ មុខកាត់ ០.៨០ ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ៕
អត្ថបទ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ