ព័ត៌មានជាតិ
អ្នកផ្តល់សេវាសុខាភិបាល ត្រូវគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវ ចៀសវាងប៉ះពាល់ដល់ មនុស្ស សត្វ និងបរិស្ថាន
លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានជំរុញដល់មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងសេវាឯកជននៅទូទាំងខេត្ត ធ្វើយ៉ាងណាទុកដាក់និងគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រឲ្យបានល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ ពីសេវាថែទាំសុខភាពជាមួយសេវាសុខាភិបាលសាធារណៈ និងឯកជនក្នុងខេត្តក្រចេះ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងចូលរួមពីសេវាឯកជន មណ្ឌលសុខភាពទូទាំងខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន បានបញ្ជាក់ថា សំណល់វេជ្ជសាស្ត្រ គឺជាសំណល់ដែលអាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិតមនុស្សសត្វ និងរុក្ខជាតិពោលគឺវាបង្កឱ្យមានការពុល ការចម្លងមេរោគ ការរាតត្បាតនៃជំងឺផ្សេង ប្រសិនបើគ្មានការគ្រប់គ្រង និងបង្ការទុកជាមុន។ ដូច្នេះ ការទុកដាក់សំណល់វេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវ គឺចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពកង្វក់ និងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ និងបរិស្ថាន។

ទន្ទឹមនឹងការលើកឡើងរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តខេត្តត្បូងឃ្មុំ ក៏បានលើកឡើងពីបទពិសោធន៍ចំពោះការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រក្នុងខេត្តត្បូងឃ្មុំ នាពេលកន្លងមក ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យជាមួយការប្រមូលសំរាម កាកសំណល់វេជ្ជសាស្ត្រ ជាមួយសេវាសាធារណៈ និងឯកជនជូនអង្គប្រជុំបានជ្រាប និងបទពិសោធន៍សម្រាប់យកទៅអនុវត្តផងដែរ។

លោកបន្តថា ឥទ្ធិពលនៃការប៉ះពាល់ដល់សុខភាព និងបរិស្ថាន បណ្ដាលមកពីកង្វះខាតក្នុងការគ្រប់គ្រង់សំណល់ ពីសេវាថែទាំសុខភាព រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានរៀបចំប្រកាសមួយ កាលពីខែកក្ដដា ឆ្នាំ២០០៨ ដើម្បីពង្រឹងនិយ័តកម្មនៃការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព។
សូមបញ្ជក់ថា គោលបំណងនៃកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តដែលក្រុមហ៊ុន ប៊ុនលាង លី គ្លូប៊ល បានចុះផ្សព្វផ្សាយ នាពេលនេះ ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុខភាព មនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅកម្ពុជា ទើបក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល បានសម្រេចចិត្តដាក់ទុនវិនិយោគលើកាប្រមូលដឹកជញ្ជូន និងធ្វើប្រព្រឹត្តកម្មសំណល់វេជ្ជសាសស្ត្រ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


