ព័ត៌មានជាតិ
នៅកម្ពុជា ក្នុងសំណល់១០០% ដែលបង្កើតឡើង យ៉ាងហោចណាស់មានសំណល់ប្លាស្ទិកប្រមាណ២០%
លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ចាប់តាំងពីការបង្កើតប្លាស្ទិកមក សំណល់ប្លាស្ទិកយ៉ាងហោច ៨ពាន់លានតោនបាន និងកំពុងបន្សល់ទុកនៅលើភពផែនដី ខណៈពិភពលោកបាន និងកំពុងប្រើប្រាស់ផលិតផលពីប្លាស្ទិកមានប្រមាណជាង ៤០០ ទៅ ៦០០លានតោនក្នុងមួយឆ្នាំៗ។ ដោយឡែកនៅកម្ពុជា ក្នុងសំណល់ ១០០%ដែលបង្កើតឡើង យ៉ាងហោចក៏មានសំណល់ប្លាស្ទិកប្រមាណ ២០%ដែរ។

អភិបាលរងខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។ ពិធីនេះធ្វើនៅនៅបរិវេណសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ដោយមានចូលរួមពី កងកម្លាំងទាំងបី មន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង អង្គការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់។
លោក គន់ សុភា បានបន្ថែមថា ការបំពុលដោយប្លាស្ទិក គឺជាបញ្ហាប្រឈមបរិស្ថានសកលដ៏ធ្ងន់ធ្ងរ និងរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលការផលិតប្លាស្ទិកបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារតែតម្លៃថោក ភាពធន់ និងភាពបត់បែនក្នុងការប្រើប្រាស់។ ក្នុងនោះដែរលោក បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម ដែលមានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានបំពេញ ការងារយ៉ាងសកម្ម សំដៅលើកកម្ពស់ភាពស្អាត ដោយបានចូលរួមដាក់ចេញនូវយុទ្ធនាការសម្អាតបរិស្ថានជាច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍ មកកាន់ខេត្តរបស់យើង កាន់តែច្រើនឡើង ជាពិសេសការរស់នៅប្រកបដោយផាសុកភាព និងភាពស៊ីវិល័យ។

បើតាមលោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានបញ្ជាក់ថា ទិវាបរិស្ថានជាតិ បរិស្ថានពិភពលោកប្រារព្ធឡើងនេះ រៀបចំឡើងក្នុងគោល បំណងសំខាន់ ដូចជា ១.លើកកម្ពស់ការយល់ដឹងសាធារណៈ ២.ជំរុញការចូលរួមយ៉ាងទូលំទូលាយ ៣.បង្ហាញការប្តេជ្ញាចិត្តថ្នាក់ជាតិ ៤.កៀរគរធនធាន និងភាពជាដៃគូ និង៥.ជំរុញការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២៣ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ