Connect with us

ព័ត៌មានជាតិ

ឌីជេ ក្តិប ឆ្លងកូវីដ-១៩ ខណ:កំពុងមានជំងឺប្រចាំកាយ

បានផុស

នៅ

បើតាមការបញ្ជាក់ឲ្យដឹងពីឌីជេ កណ្តុរ បានរៀបរាប់ថា តារារ៉េបឌីជេ ក្តិប បានឆ្លងជំងឺកូវីដ-១៩ ខណ:ដែលកំពុងមានជំងឺប្រចាំកាយផងដែរបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឌីជេ កណ្តុរ បានលើកឡើងនៅលើគណនីហ្វេសប៊ុកថាស៊ូៗប្អូនDJ ក្តិប កំពុងតែមានជំងឺប្រចំាកាយផងមកឆ្លងកូវីដទៀតលោកព្រះអើយ។ កុំបាក់ទឹកចិត្តអោយសោះអ្នកស្រលាញ់ចូលចិត្តគាត់ជួយជូនពរម្នាក់មួយមក អោយរួចផុត ពីសង្គ្រាមសុីសួតដ៏កាចសាហាវនេះ។

ជាមួយគ្នានេះបើតាមរយ:វីដេអូខ្លីតារាចម្រៀងឌីជេ ក្តិប បាននិយាយថាខ្លួនបានតេស្តឃើញឆ្លងជំងឺកូវីដ-១៩ហើយ។ដោយឡែកកាលពីម្សិលមិញឌីជេ ក្តិប បានរៀបរាប់ដែរថាបន្ទាប់ពីខ្លួនបានធ្វើដំណើរដល់ខេត្តសៀមរាបគឺមានអាការៈក្អកហត់ហើយអស់កម្លាំងទើបត្រូវបានក្រុមគ្រូពេទ្យបានយករថយន្តសង្គ្រោះនាំយកទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បីពិនិត្យនិងតេស្តរកកូវីដ-១៩៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម