ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង សម្រេចបើកច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅម៉ោង ៩ព្រឹក ហើយបិទនៅម៉ោង ៤រសៀល
ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នឹងបើកច្រកនៅម៉ោង ៩ព្រឹក ហើយបិទនៅម៉ោង ៤រសៀល រៀងរាល់ថ្ងៃជាបណ្តោះអាសន្ន។ នេះបើតាមការឱ្យដឹងពី រដ្ឋបាលខេត្តកោះកុង។

ការកែសម្រួលម៉ោងបើកបិទ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នេះដែរ គឺដើម្បីឆ្លើយតបទៅភាគីថៃ ដែលបានផ្លាស់ប្ដូរម៉ោងបើកច្រកនៅម៉ោង ៨ព្រឹក និងបិទច្រកនៅ៤ រសៀល នៅច្រកទ្វារព្រំដែនអន្តរជាតិ ហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។
បើតាមរបាយការណ៍ លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២១៖១០នាទី មេបញ្ជាការវរៈការពារព្រំដែនលេខ១៨២ ថៃ ប្រចាំមាត់ច្រកហាតលេក បានឱ្យកម្លាំងប៉ុស្តិ៍ដឹងថា ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិ ហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ធ្វើការផ្លាស់ប្ដូរម៉ោងបើកបិទច្រក ដោយម៉ោងបើកច្រកពីម៉ោង ០៦៖០០នាទី ទៅបើកម៉ោង ០៨៖០០នាទី និងម៉ោងបិទច្រកពីម៉ោង ២២៖០០នាទី មកបិទម៉ោង១៦៖០០នាទី។

ក្នុងនោះដែរ ចំពោះអ្នកដំណើរប្រើឯកសារតម្រូវឱ្យ ទី១.ពលរដ្ឋខ្មែរប្រើលិខិតឆ្លងដែន ក្នុងគោលបំណងទៅទេសចរណ៍ មិនអញ្ញាតឱ្យចូលប្រទេសថៃ តែចេញពីប្រទេសថៃបាន។ ២.ពលរដ្ឋខ្មែរប្រើលិខិតឆ្លងដែនទៅពេទ្យ ឬអ្នកជម្ងឺ អនុញ្ញាតធម្មតា។ ៣.ពលរដ្ឋខ្មែរប្រើប័ណ្ណព្រំដែន (Borderpass) អនុញ្ញាតអោយចេញ-ចូល។ ៤.ពលករខ្មែរ ប្រើលិខិតឆ្លងដែនឬ(Borderpass)អនុញ្ញាតអោយចេញ-ចូលបាន។ ៥.ពលរដ្ឋថៃប្រើលិខិតឆ្លងដែនចូលប្រទេសថៃបាន តែមិនអនុញ្ញាតអោយចេញ។ ៦.ពលរដ្ឋថៃប្រើប័ណ្ណព្រំដែន(Borderpass)អនុញ្ញាតិអោយចេញ-ចូលបាន។ ៧.ពលរដ្ឋប្រទេសទី៣អនុញ្ញាតអោយចេញ-ចូលធម្មតា។ ៨.រថយន្តដឹកទំនិញអនុញ្ញាតអោយចេញ-ចូលធម្មតា៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី