Connect with us

ព័ត៌មានជាតិ

ទុរេនស្រុកសំឡូត ​ពលរដ្ឋ​ចុះ​​ទៅទិញដល់ចម្ការ ខណៈ​អ្នកលក់បន្ត​រអ៊ូលក់មិន​សូវ​ដាច់​

បានផុស

នៅ

រហូតមកដល់ដើមខែមិថុនានេះ កសិករនៅក្នុងស្រុកសំឡូត ក្នុង​ខេត្ត​បាត់ដំបង​កំពុងមមាញឹកប្រមូលទិន្នផលផ្លែទុរេនប្រមាណជិត ៥០ ភាគរយ ហើយ ខណះទីផ្សារក្នុងស្រុកមានសន្ទុះ​ខ្លាំង​ស្ទើរប្រមូលផលមិនទាន់។

ម្ចាស់ចម្ការទុរេនក្នុងស្រុកសំឡូត បានសម្តែងក្តីរីករាយ ដែលអតិថិជនមកពីជិតឆ្ងាយគ្រប់ទិសទី បានមកគាំទ្រផលិតផលក្នុង ស្រុកយ៉ាងសន្ធឹកសន្ធាប់ដល់ចម្ការ ខណះតម្លៃនៅប្រហាក់ប្រហែលឆ្នាំកន្លងទៅ។ ម្ចាស់ចម្ការមួយកន្លែងក្នុងចំណោមម្ចាស់ចម្ការផ្សេងទៀតនៅក្នុងស្រុកសំឡូត​បានប្រាប់​កម្ពុជាថ្មី​ ក្នុងសកម្មភាព​មមាញឹកលក់​ទុរេនតាំងពីថ្ងៃរហូតដល់ពេលល្ងាច ដែលលោកអះអាង​ថា​មិនទាន់អស់មនុស្សផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះយ៉ាងនេះក្តី លោក រដ្ថា បានប្រាប់ថា លោកបានបេះថែមជាបន្តបន្ទាប់ ដើម្បីតម្រូវលើទីផ្សារក្នុងស្រុក ជាពិសេសតម្រូវសម្រាប់អតិថិជន ដែលកំពុងសម្រុកមកពេលនេះ ហើយក៏សម្រាប់អាជីវករលើកយកទៅលក់បន្តតាមស្រុកផងដែរ។ លោកថា “អតិថិជនភាគច្រើនក្រៅពីក្នុងខេត្តបាត់ដំបង គឺមានមកពីខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិសាត់ និងសៀមរាប សូម្បីតែផ្លែសាវម៉ៅបេះមិនទាន់ផង”។

អ្នកស្រី សួន ថាន ជាអាជីវករខ្នាតតូចនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រាប់ថា នេះជាលើកទី២ហើយដែលអ្នកស្រីបានមកលើកយកទៅលក់បន្តនៅក្នុងស្រុកមោងឫស្សី ខណះម្ចាស់ចម្ការទុកប្រាក់កម្រៃឲ្យចំណេញក្នុង​១​គីឡូក្រាម១ពាន់រៀល គ្រាន់បានទ្រទ្រង់ជីវិភាពគ្រួសារប្រចាំថ្ងៃ។ ប៉ុន្តែអ្នកស្រីថា ការលក់របស់អ្នកស្រីលើកទី២នេះ គឺប្រឈម ក្នុងការលក់បន្តិចទម្រាំ​លក់អស់ស្ទើរមិនចំណេញ មិនដូចលើកទីមួយនោះទេ។

អ្នកស្រីលើកឡើងថា “អ្នកទិញគេសម្រុកទៅទិញដល់ចម្ការ ហើយគេបែរជាថាខ្ញុំយកទុរេននាំចូលមកលក់ បើទោះបីខ្ញុំប្រាប់ហេតុផលក៏ពួកគេមិនជឿដែរ។ អីចឹងលើកទី២ របស់ខ្ញុំនេះត្រូវខាតចុងខាតដើម ទុកបរិភោគក្នុងគ្រួសារសរុបជិត ២០ គីឡូក្រាម ហើយខ្ញុំក៏ឈប់ជួញទៀតដែរ”។

មិនខុសគ្នានេះដែរ អ្នកស្រី ឡឹម ធីម បានទៅលើកទុរេន​យកមកលក់នៅក្នុងស្រុករុក្ខគីរី ប្រមាណ ៥០ គីឡូក្រាមក៏លក់ មិនសូវដាច់ដែរ ព្រោះអ្នកទិញគេថា អ្នកស្រី​លក់ទុរេននាំចូលពីក្រៅស្រុក។ ខណៈ​អ្នកស្រី​បាន​ប្រាប់ក៏គេមិនជឿដែរ ដោយគ្មានអ្វីមួយសំអាង ដោយ​អ្នកស្រី​បាន​អះអាង​ថា​ទុរេនដែលយកមកលក់នេះ គឺពិតជាទុរេនក្នុងស្រុកសំឡូតយ៉ាងពិត​ប្រាកដ”។

បើតាមតិមហាជនបានឲ្យដឹងថា បច្ចុប្បន្នអ្នកលក់បន្តពីម្ចាស់ចម្ការពិតជាប្រឈមក្នុងការលក់បន្ត ដោយសារតែបច្ចុប្បន្នមានចូលពីខាងកើត និងខាងលិចច្រើនកន្លងមក ហើយណាមួយគេបានឃើញការបង្ក្រាបពីសមត្ថកិច្ចលើបណ្តាញសង្គម យ៉ាងទូលំទូលាយ ពិសេសមកពីវៀតណាម ទើបអតិថិជនចង់បរិភោគពួកគេសម្រុកទៅដល់ចម្ការដើម្បីសុខភាពពួកគេ។

បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ដើម្បីបញ្ចៀសការនាំ​ចូល​មក​ពី​ខាងកើត ក៏​ដូចជា​ខាងលិច​ថាជាទុរេន​សំឡូត ក្រោមការ​ណែនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​ កន្លង​មក​មន្ទីរ​ក៏​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជា​បន្ត​បន្ទាប់​ផង​ដែរ​លើការ​នាំ​ចូល ហើយក៏បានចុះ​ទៅ​ណែនាំ​ដល់​ម្ចាស់​ចម្ការ​ឱ្យ​ថែរក្សានូវ​គុណភាព​ផលិត​ផល​ ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឱ្យ​ខូច (Brand Name)។

លោក ឈឹម វជិ្ជរ៉ា មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបាន​បញ្ជាក់ថា មន្ទីរគ្រោងនឹងធ្វើការចុះបញ្ជីយីហោ (Brand Name) នៃទុរេនសំឡូតដើម្បី​សម្គាល់​ជា​ទុរេន​ស្រុក​សំឡូត​ពិត​ប្រាកដ ជៀស​វាង​ការ​ក្លែង​បន្លំ​ពីក្រុមឈ្មួញខិលខូច​មួយ​ចំនួន​ ដែល​លួច​នាំ​ចូល​ទុរេន​ពីខាង​ក្រៅមក​លក់​ថា​ជា​ទុរេន​ក្នុង​ស្រុក។ ​

បើតាម​មន្ទីរកសិកម្ម​ខេត្ត​បាត់ដំបង ក្នុង​ខេត្ត​បាត់ដំបងមាន​ផ្ទៃ​ដី​ដាំ​ដុះ​ទុរេន​ប្រមាណ​ ១,២៩០​ហិតា ក្នុង​នោះ​ផ្ទៃ​ដី​ប្រមូល​ផលបាន ប្រមាណ ៤៦០ ​ហិតា ទទួល​បាន​ទិន្នផល​សរុប ១៨.៥១០តោន និង​បរិមាណ​ផល​សរុប​ប្រមាណ ៥,៥១៥តោន​៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២ នាទីutes មុន

អតីត​ឪពុក​ក្មេក​ Yang Mi ចោទអតីតកូនប្រសា ថា ​មិនដែលខ្វល់ ឬបារម្ភពីកូនស្រីបង្កើត

ព័ត៌មានជាតិ៤ នាទីutes មុន

ទុរេនស្រុកសំឡូត ​ពលរដ្ឋ​ចុះ​​ទៅទិញដល់ចម្ការ ខណៈ​អ្នកលក់បន្ត​រអ៊ូលក់មិន​សូវ​ដាច់​

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​​អាជ្ញាធរ​មូលដ្ឋាន​ ​បញ្ចប់​កិច្ច​ព្រម​ព្រៀង ជាមួយរដ្ឋសហព័ន្ធ ក្រោយ​ត្រាំបញ្ជា​​បង្ក្រាប​​បាតុកម្ម​

នយោបាយ៤៤ នាទីutes មុន

ប្រធានសភាគុយបាផ្ញើលិខិតអបអរខួបទំនាក់ទំនង៦៥ឆ្នាំនិងអញ្ជើញប្រធានសភាកម្ពុជាទៅធ្វើទស្សនកិច្ច

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ពូទីន អនុម័ត​គម្រោងក្លាយ​ខ្លួន​ជា​​មហាអំណាច​ដែន​សមុទ្រ​នៅ​ឆ្នាំ​២០៥០

ព័ត៌មានជាតិ២២ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ ជំនួយដែលរដ្ឋបាលអាមេរិកចាស់ សន្យាជួយអ៊ុយក្រែន បែរជា ត្រាំ យកទៅជួយនៅមជ្ឈិមបូព៌ាទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម