ព័ត៌មានជាតិ
ស្នងការរាជធានី ដឹកនាំប្រតិភូចុះជួប និងនាំយកអំណោយរបស់សម្ដេចតេជោជូនកងទ័ពជួរមុខ នៅខេត្តព្រះវិហារ
កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់កងកម្លាំងនគរបាលជាតិ និងកងទព័ជួរមុខ ដែលបាននិងកំពុងឈរជើងបំពេញភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិ ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ ពិធីសំណេះសំណាលបានធ្វើឡើងនៅទីបញ្ជាការគណបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤ ។

លោក ជួន ណារិន្ទ បានពាំនាំបណ្តាំសាកសួរសុខទុក្ខពីសម្តេចតេជោ សម្ដេចមហាបវរធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត និងនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារព្រំដែននិងកងទ័ព ទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងត្រៀមអនុវត្តបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

តាងនាមកងកម្លាំងនគរបាលរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋរាជធានីភ្នំពេញ នៅសមរភូមិក្រោយលោកបានប្តេជ្ញាគាំទ្រ និងបន្តជួយឧបត្ថម្ភទាំងសម្ភារ មធ្យបាយ ថវិកា ស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ដល់កម្លាំងជួរមុខបន្តបន្ទាប់ទៀត។ ជាពិសេសកងកម្លាំងនគរបាលរាជធានីភ្នំពេញ ទោះក្នុងពេលវេលាមមាញឹកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីជួយគាំទ្រកម្លាំងជួរមុខផងដែរ និងជូនពរកម្លាំងជួរមុខមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនពីបារមីថែរក្សាប្រាសាទព្រះវិហារឲ្យជួយថែរក្សាបីបាច់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកងកម្លាំងជួរមុខទាំងអស់ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីកម្ពុជាឲ្យឈ្នះគ្រប់មារសត្រូវ ដែលមានគំនិតចង់ឈ្លានពានទឹកដីកម្ពុជា ខណៈដែលឯកឧត្តមស្នងការអញ្ជើញដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខឈរជើងនៅលើភ្នំប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ដែលកំពុងត្រៀមអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារទប់ស្កាត់រាល់ការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


