Connect with us

ព័ត៌មានជាតិ

ពលរដ្ឋថៃសម្រុកចេញពីកម្ពុជា ខណៈអាជីវករខ្មែរលក់ដូរក្នុងផ្សាររុងគ្លឿថយចុះច្រើន

បានផុស

នៅ

អាជីវករខ្មែរ ដែលតែងតែឆ្លងដែនពេលព្រឹក វិលល្ងាច តាមច្រកអន្តរជាតិប៉ោយប៉ែត នាខេត្តបន្ទាយមានជ័យ ទៅលក់ដូរនៅផ្សាររុងរឿងប្រទេសថៃ មានចំនួនតិចខុសពីធម្មតា ខណៈពលរដ្ឋថៃដែលធ្លាប់មកប្រកបរបរ និងរស់នៅកម្ពុជា បានសម្រុកចេញទៅប្រទេសខ្លួនវិញយ៉ាងច្រើនកុះករខុសពីធម្មតា នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពមិនប្រក្រតីនេះ បានកើតឡើង​ស្របពេលដែល គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) បានបើកកិច្ចប្រជុំ នៅថ្ងៃទី១៤ ខែមិថុនា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ បន្ទាប់ពីខកខានអស់រយៈពេល ១២ ឆ្នាំមកហើយ។

កិច្ចប្រជុំ JBC

តាមមន្ត្រីនគរបាលអន្តោវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ចាប់តាំងពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បើកដំណើរការនៅវេលាម៉ោង ៩ព្រឹក គឺមានអាជីវករខ្មែរចេញទៅប្រកបរបររកស៊ីនៅទឹកដីថៃក្នុងផ្សាររុងរឿងមានចំនួនតិចមិនដល់ ២០០០ នាក់ទេគឺខុសពីធម្មតា។ មន្រ្តីនគរបាលបានថ្លែងប្រាប់ថា៖« អាជីវករខ្មែរតែងតែចេញចូលទៅប្រកបរបរក្នុងទឹកដីថៃគឺមានចំនួនពី ៩ ០០០ ទៅ ១០,០០០ នាក់។ ប៉ុន្តែថ្ងៃនេះ គិតចាប់ពីម៉ោង ៩ព្រឹកក ដល់ម៉ោង ១១៖៣០ នាទី គឺមានអាជីវករខ្មែរតែចំនួន ១៥៧១ នាក់ក្នុងនោះមានស្រីចំនួន ៩៨៤ នាក់តែប៉ុណ្ណោះ ដែលចូលទៅលក់នៅថៃ»។

គួរឱ្យកត់សម្គាល់មួយទៀតនោះ ពលរដ្ឋថៃដែលធ្លាប់ឆ្លងចូលទឹកដីកម្ពុជាតាមរយៈច្រកត្រួតពិនិត្យ​លិខិតឆ្លងដែន(ប៉ាស្ព័រ) និង ប័ណ្ណព្រំដែន មានការថយចុះយ៉ាងច្រើន។ មន្រ្តីដដែលប្រាប់ថា៖«ជាមធ្យមពលរដ្ឋថៃឆ្លងចូលកម្ពុជាចន្លោះពី ២០០០ ទៅ ៣០០០ នាក់ ក្នុងមួយថ្ងៃ ស្រាប់តែថ្ងៃនេះពលរដ្ឋថៃចេញពីកម្ពុជាច្រើនឯចូលមកវិញមានចំនួនតិច»។ មន្ត្រីច្រកទ្វារបានឱ្យដឹងទៀតថា ការប្រែប្រួលចំនួនអាជីវករខ្មែរក៏ដូចជាប្រជាពលរដ្ឋថៃក្នុងការចេញចូលនេះគឺជា ចំណុចមួយដែលគួរឱ្យគាត់សម្គាល់ដែលកន្លងមកគឺមិនធ្លាប់មានទេនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ។

គួរជម្រាបថា ភាពមិនប្រក្រតីនៅតាមព្រំដែន កើតឡើងបន្ទាប់ពីទាហានថៃបានវាយឆ្មក់បាញ់ប្រហារមកលើទាហានខ្មែរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជម្លោះព្រំដែនទ្វេភាគី កំពុងមានភាពតានតឹងមិនទាន់ថយកម្តៅនៅឡើយទេ ខណៈកម្ពុជាប្រកាន់ជំហររកផ្លូវសន្តិសភាព និងគោរពច្បាប់អន្តរជាតិ ។ ប៉ុន្តែភាគីថៃ ជាពិសេសក្រុមយោធា បានប្រកាសចង់ធ្វើសង្គ្រាម និងទាត់ចោលទាំងស្រុងនូវច្បាប់អន្តរជាតិ បើទោះបីជាកម្ពុជាបបួលឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៩ វិនាទី មុន

ពលរដ្ឋថៃសម្រុកចេញពីកម្ពុជា ខណៈអាជីវករខ្មែរលក់ដូរក្នុងផ្សាររុងគ្លឿថយចុះច្រើន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ការ​ធ្លាក់​យន្តហោះ Air India ផ្ទុះ​ការ​ជជែកថាកៅអី11A ជាកៅអីសុវត្ថិភាពបំផុតលើយន្តហោះ

ព័ត៌មានជាតិ១៧ នាទីutes មុន

សម្ដេចធិបតី ស្នើសមាគមធនាគារ និងមីក្រូហរិញ្ញវត្ថុជួយសម្រាលបន្ទុកការបង់ការប្រាក់ធនាគារមួយរយៈ បើពលករជម្លៀសមកពីថៃច្រើន

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

មេ​បញ្ជាការ​​​ទ័ព​រុស្ស៊ី៖ សង្គ្រាមលោកលើក​ទី​៣​កំពុង​ចាប់ផ្ដើម ទាមទារ​ការ​ចល័ត​ទ័ព​ថ្មី​១​លាននាក់

ព័ត៌មានជាតិ៣៩ នាទីutes មុន

ផ្លូវបេតុង ១ខ្សែ តម្លៃ២,៥លានដុល្លារ ក្នុងខេត្តស្វាយរៀង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម