ព័ត៌មានជាតិ
អភិបាលរាជធានី ចុះពិនិត្យផ្លូវថ្មើរជើង
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នារាត្រីថ្ងៃអាទិត្យទី១៥មិថុនា បានដឹកនាំមន្ត្រី និងអាជ្ញាធរដែនដីចុះពិនិត្យ និងដើរលេងកម្សាន្ត នៅផ្លូវថ្មើរជើង( Walk Street ) បើទោះបីមានភ្លៀងធ្លាក់យ៉ាងណាក្តី ព្រោះថា ផ្លូវថ្មើរជើងគ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជិង៥ខែ។

បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា នាសប្តាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី១៤ និងទី១៥មិថុនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានលើកយកនូវផ្ទាំងសិល្បៈទស្សនីយភាពចំនួន០២ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិបានទស្សនា នាផ្លូវថ្មើរជើង ( Walk Street ) ក្នុងនោះទី១ ទស្សនីយភាពសិល្បៈ របាំប្រពៃណី ( ក្ងោកពោធិ៍សាត់ )ទី២ ទស្សនីយភាពសិល្បៈ ល្ខោនបាសាក់ ( រឿងម៉ាភូយ៉ុងកែវ )។

ពាក់ព័ន្ធនឹងពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការប្រជុំជាច្រើនលើក ច្រើនសាររួចមកហើយ ដើម្បីធានាថាបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែទទួលបានជោគជ័យ១០០ភាគរយ ជូនថ្នាក់ដឹកនាំកំពូលៗ និងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។ បន្ថែមពីនេះ ការជួសជុលផ្លូវ ការអ៊ុតគំនូសចរាចរ ការតុបតែង និងបំពាក់ភ្លើងបំភ្លឺ ក៏ត្រូវតែធ្វើឱ្យបានរួចរាល់នៅមុននៃការបើកសម្ពោធផងដែរ។

ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើង (Walk Street)នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏នឹងរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី(Galaxy)ការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ ស្តង់លក់ដូរ ជាមួយនិងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំងគឺស្តង់ម្ហូបអាហារម៉ាឡេស៊ីនិងស្តង់ម្ហូបអាហារឥណ្ឌាផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន





-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


