ព័ត៌មានជាតិ
ផ្លូវថ្មើរជើងចតុមុខ ជាគំនិតផ្តួចផ្តើមរបស់អភិបាលរាជធានីនិងក្រោមចក្ខុវិស័យ ឈ្លាសវៃប៉ិនប្រសព្វរបស់សម្តេចធិបតីហ៊ុន ម៉ាណែត
ផ្លូវថ្មើរជើងចតុមុខ” (Chaktomuk Walk Street) ជាផ្លូវដែលបានបង្កើតឱ្យមានឡើងជាលើកដំបូង នៅរាជធានីភ្នំពេញ ក្រោមគំនិតផ្តួចផ្តើមរបស់លោកឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ និងក្រោមចក្ខុវិស័យ ប្រកបដោយភាពឈ្លាសវៃប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីផ្តល់វិសាលភាពនៃកន្លែងដើរលេងកំសាន្តឱ្យកាន់តែច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកំសាន្តនាចុងសប្តាហ៍។

ផ្លូវថ្មើរជើងចតុមុខ នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងនិងមន្ទីរពាក់ព័ន្ធ នារសៀលថ្ងៃទី១៩មិថុនានេះ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ថា បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងនេះ និងប្រសិទ្ធនាមផ្លូវថ្មើរជើងជា “ផ្លូវថ្មើរជើង ចតុមុខ” (Chaktomuk Walk Street)។

លោកឃួង ស្រេង បានមានប្រសាសន៍ទៀតថា ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នជាង៥ខែនេះ បានទទួលការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបានផ្ដល់កិតិយសខ្ពស់ណាស់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានអញ្ជើញមកបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខ”នេះ (Chaktomuk Walk Street) ។

លោកឃួង ស្រេង អភិបាលរាជធានីបានរំលឹកហើយរំលឹកទៀតថា ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នេះបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ដោយបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង ជាមួយនិងការដាក់កងកម្លាំងដើរល្បាតជាមួយការធ្វើរដ្ឋបាលផងដែរ។

លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ជូនប្រជាពលរដ្ឋថា នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងខាងលើនៅលើផ្លូវថ្មើរជើងនេះ ត្រូវបានបិទចរាចរការធ្វើដំណើរឆ្លងកាត់ដោយរថយន្តនិងម៉ូតូតាំងពីវេលាម៉ោង២និង៣០នាទីរសៀលតទៅ តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះអាចបន្តធ្វើដំណើរជាបន្តបន្ទាប់បានដូចជារៀងរាល់សប្ដាហ៌កន្លងទៅដដែល តែយើងមានកន្លែងត្រួតពិនិត្យ។

ក្នុងកិច្ចប្រជុំនេះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានលើកឡើងថា យើងត្រូវបន្តធ្វើឱ្យបានជោគជ័យបន្តទៀតក្នុងការការពារសន្តិសុខ សុវត្ថិភាពនាថ្ងៃសម្ភោធផ្លូវថ្មើងជើងនាពេលខាងមុខ ពីព្រោះរដ្ឋបាលរាជធានីយើងទើបទទួលបានជោគជ័យក្នុងការថែរក្សាការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ១០០ភាគរយ ក្នុងព្រឹត្តិការណ៌មហាសាមគ្គីជាតិរួមគ្នាធ្វើដំណើរថ្មើរជើង «Solidarity March» មានការចូលរួមប្រមាណ១៥ម៉ឺននាក់ កាលពីថ្ងៃ១៨មិថុនាម្សិលមិញ ក្នុងបំណងបង្ហាញពីការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា៕
ដោយ ៖ ស្រីរ័ត្ន












-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


