សន្តិសុខសង្គម
ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុកប្រែជាស្រឡះល្អ សិស្សានុសិស្សអាចដើរដោយមិនភ័យខ្លាច
បន្ទាប់ពីមានវិធានការក្ដៅពីសំណាក់អាជ្ញាធរខណ្ឌទួលគោកលើម្ចាស់រថយន្ដមួយចំនួនដែលតែងយករថយន្ដមកចតនៅលើផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុករួចមក គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ នៅលើផ្លូវថ្មើជើងជាប់របងវិទ្យាល័យសន្ធម៉ុក ពុំមានការចតរថយន្តដូចមុនទៀតឡើយ សិស្សានុសិស្សអាចដើរលើផ្លូវថ្មើរជើងបានដោយសេរី និងសុវត្ថិភាព។ តាមការសង្កេត ផ្លូវថ្នើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក នៅព្រឹកថ្ងៃទី១៣មិថុនា មានសភាពស្រឡះល្អ សិស្សានុសិស្សអាចដើរចេញ ចូលសាលាបានដោយសេរី និងសុវត្ថិភាព។

គួររំលឹកថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោក ជា ពិសី អភិបាលនៃគណអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ១២៨ (របងវិទ្យាល័យសន្ធម៉ុក) និងបានប្រើវិធានការក្ដៅលើម្ចាស់រថយន្តចំនួន ២៣គ្រឿង ដើម្បីបញ្ឈប់ការយករថយន្ដមកចតបែបអនាធិបតេយ្យបែបនេះ ដែលករណីនេះ អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វេីដំណេីរ។

លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ក្នុងករណីម្ចាស់រថយន្ដណាមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងអូសយករថយន្តទៅរក្សាទុកនៅអធិការនគបាលខណ្ឌ៕
អត្ថបទ៖ ម៉េង

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


