សន្តិសុខសង្គម
អាជ្ញាធរខណ្ឌដូនពេញ ព្រមានរំសាយទីតាំងផ្ញើម៉ូតូនៅតំបន់ផ្លូវថ្មើរជើងបើនៅតែយកថ្លៃលើសការកំណត់របស់អាជ្ញាធរ
ម្នាស់ទីតាំងផ្ញើកង់ម៉ូតូនៅតំបន់ផ្លូវថ្មើរជើងមួយចំនួននៅតែបំពានការជូនដំណឹងរបស់អាជ្ញាធរខណ្ឌដូនពេញ ដោយយកលុយពីភ្ញៀវលើសពីគោលការណ៍អាជ្ញាធរបានកំណត់ ហើយភ្លាមៗអាជ្ញាធរខណ្ឌក៏បានអញ្ជើញម្ចាស់ទីតាំងមកធ្វើការអប់រំផងដែរ។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានឱ្យដឹងថា អាជ្ញាធរបានអនុញ្ញាតឱ្យយកតម្លៃ ១០០០រៀលពីភ្ញៀវក្នុងមួយម៉ូតូប៉ុណ្ណោះ ប៉ុន្តែម្ចាស់ទីតាំងនោះបានយកលុយរហូតដល់៣០០០រៀល ក្នុងម៉ូតូមួយគ្រឿង។ ម្ចាស់ទីតាំងដែលដាក់ផ្ញើម៉ូតូ ស្ថិតនៅផ្ទះលេខ៤៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

លោកបានឱ្យដឹងថា តាមយៈការហៅម្ចាស់ទីតាំងផ្ញើម៉ូតូមកសួរនាំ គាត់បានឆ្លើយថា អ្នកយកមកផ្ញើគឺផ្ញើយូរ តែធម្មតាគាត់យកតែ១០០០រៀលទេ ហើយផ្ទះដែលគាត់ដាក់ផ្ញើនោះជាទីតាំងជួលផ្ទះគេផ្ញើ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ចាប ឌីណា អភិបាលរងបានសង្កត់ធ្ងន់ និងបានណែនាំដាច់ខាត់មិនឲ្យយកលើស ១០០០រៀលទេក្នុងម៉ូតូ១គ្រឿង ហើយបើទទួលផ្ញើមិនបានទេអាចឈប់បាន។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ក្នុងនាមតំណាងឲ្យលោក ជា ខេមា អភិបាលខណ្ឌ បានបញ្ជាក់ច្បាស់ៗថា គ្រប់ទីតាំងទទួលផ្ញើម៉ូតូទាំងអស់នៅផ្លូវថ្មើរជើង Walk Street អាជ្ញាធរមិនអនុញ្ញាតឱ្យយកលើសពី១ពាន់រៀលនោះឡើយ ករណីមានបាតុភាពយកលើសសូមបងប្អូនប្តឹងមកអាជ្ញាធរ ដើម្បីអាជ្ញាធរធ្វើកិច្ចសន្យាព្រមាន ករណីមិនគោរព នឹងឈានដល់ការរំសាយទីតាំងអាជីវកម្មចោលតែម្តង៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


