ព័ត៌មានជាតិ
១១ថ្ងៃនៃការស្តារសំរាមនៅប្រឡាយបឹងត្របែក ក្រុមការងារ ដឹកសំរាមចេញបាន៣៨០ឡានស្មើនិងជិត២០០០ម៉ែត្រគូប
រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗជាដើម ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។
ជាក់ស្ដែងសម្រាប់ពេលនេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តារសំរាមនៅប្រឡាយបឹងត្របែក ដោយចាប់ផ្ដើមអនុវត្តកាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ និងបញ្ចប់ថ្ងៃទី៣១ខែមិនាឆ្នាំ២០២១នេះ ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់នៅរដូវវស្សាខាថមុខនេះ ។

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃទី៣១មិនានេះថា ក្រុមការងារអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីលោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បានធ្វើសកម្មភាពស្តារសំរាមនៅប្រឡាយបឹងត្របែក ដោយចាប់ផ្ដើមអនុវត្តន៍ការងារកាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ និងបញ្ចប់ថ្ងៃទី៣១ ខែមិនាឆ្នាំ២០២១នេះ ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់នៅរដូវវស្សាខាថមុខនេះ ។

លោកបញ្ជាក់ថា ជាលទ្ធផលយើងដឹកសំរាមចេញបានចំនួន៣៨០ឡានស្មើនិង១៩០០ម៉ែត្រគូប ដែលប្រហាក់ប្រហែល១៥០០តោន លើប្រវែងប្រឡាយបឹងត្របែក៩០០ម៉ែត្រ ទទឹង៣០ម៉ែត្រ។
លោកដួង ចាន់សារ៉ាត់ បានសូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវកុំបោះសំរាមចូលក្នុងប្រឡាយ ចូររួមគ្នាថែរក្សារបរិស្ថានទីក្រុងយើងទាំងអស់គ្នា ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


