ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ចល័តមន្ត្រីជំនាញតាមច្រកព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់ជំងឺឆ្លងនានាពេលពលករត្រឡប់មកពីថៃ
ក្រសួងសុខាភិបាល បានធ្វើការចល័តមន្ត្រីជំនាញតាមច្រកព្រំដែនកម្ពុជា-ថៃ តាមឃ្លាំមើលនូវជំងឺឆ្លងនានា និងត្រៀមសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។

លោកសាស្ត្រាចារ្យ គុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២០ មិថុនា នេះថា ក្រសួង បានត្រៀមតាំងពីមានហេតុការណ៍ផ្ទុះអាវុធកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ មកម្ល៉េះ ដោយលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានប្រជុំដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសព្វបែបយ៉ាង ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីទទួលទាំងប្រជាពលរដ្ឋ និងពលករខ្មែរ ត្រឡប់មកពីថៃ ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋានដែលត្រូវជម្លៀសទៅរកកន្លែងសុវត្ថិភាពពីទីតាំងមួយទៅទីតាំងមួយ។

លោកសាស្ត្រាចារ្យ បានបន្តថា ការជួយពិនិត្យមើលជំងឺជូនប្រជាពលរដ្ឋនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានយកថ្នាំ និងបរិក្ខារ ទៅជូនដល់មន្ត្រីសុខាភិបាលទុកសម្រាប់ព្យាបាលជំងឺស្រាលៗ ដល់ប្រជាពលរដ្ឋ និងពលករមកពីថៃតាមព្រំដែន ដោយមិនមានការរើសអើងទេ ហើយថ្មីៗ នេះ មន្ត្រីកម្ពុជា ក៏បានជួយដល់ជនជាតិថៃដែលមានជំងឺផងដែរ។

លោកសាស្ត្រាចារ្យ បានបន្តទៀតថា «អីចឹងថ្នាំសង្កូវយើងអត់ខ្វះទេ បរិក្ខារជួយសង្គ្រោះបឋមតាមមូលដ្ឋានសុខាភិបាល ហើយមន្ទីរសុខាភិបាលខេត្ត បានចល័តកម្លាំងតាមច្រកព្រំដែនដាក់ជួយសង្គ្រោះទៅតាមស្ថានភាពជាក់ស្តែង ក៏ដូចជាបន្តតាមឃ្លាំមើលដែលហៅថាចលនាអាចជំងឺឆ្លងដែលជាការគួរឱ្យព្រួយបារម្ភ ព្រោះមានមនុស្សចេញចូលច្រើន យើងត្រូវតាមមើលឆ្លងហ្នឹងផង ហើយក៏ដូចជាត្រៀមសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋយើងទាំងពលករកម្ពុជា ទាំងមិនកម្ពុជា គឺមើលទាំងអស់ ដោយអត់រើសអើងទេ និងមិនមានការលំបាកអ្វីទេ ឱ្យតែគាត់មករកសេវាសុខាភិបាល ឬក៏យើងឃើញគាត់មានតម្រូវការត្រូវផ្តល់បម្រើជូនគាត់ ដែលនេះជាអនុសាសន៍របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ដែលបានណែនាំរាល់កិច្ចប្រជុំគ្រប់ជាន់ថ្នាក់ទាំងអស់»។

លោកសាស្ត្រាចារ្យ បានបន្ថែមថា លើសពីនេះទៀត ថ្នាក់ដឹកនាំយើងបានមើលការងារនេះដោយជិតដិតបំផុត ដោយយើងប្រើប្រាស់ធនធាននៅនឹងកន្លែង និងថ្នាក់ដឹកនាំ ចុះផ្ទាល់ដល់កន្លែងតាមមូលដ្ឋានសុខាភិបាលផងដែរ។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា «ក្នុងនាមលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្នុងមានខ្ញុំជាប្រធានក្រុមអ្នកនាំពាក្យ សូមថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ដែលកំពុងខិតខំជាមួយនឹងស្មារតីយ៉ាងមុតមាំក្នុងការបម្រើសេវាសុខាភិបាលជូនដល់គ្រប់បងប្អូនយើងទាំងអស់ រួមទាំងកម្ពុជា និងបរទេសជាអ្នកជិតខាងដែលមានបញ្ហាសុខភាពមករកសេវាសុខភាព»៕
អត្ថបទ ៖ សំអឿន




-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


