ព័ត៌មានជាតិ
មន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា
មន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងច្បាស់ក្រឡែត មិនថាយោងតាមផែនទីមាត្រដ្ឋាន ១/២០០,០០០ និងកំណត់ហេតុ (PV) នៃការបោះបង្គោលព្រំដែនរបស់គណៈកម្មការឥណ្ឌូចិន–សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩ ឬផែនទី L7017 មាត្រដ្ឋាន ១/៥០,០០០ ដែលភាគីថៃបានគូស និងប្រើប្រាស់ដោយឯកតោភាគីនោះឡើយ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា នាពេលថ្មីៗនេះ លោក អុិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបង្ហាញផែនទីថតពីផ្កាយរណប ដោយប្រៀបធៀបរវាងខ្សែបន្ទាត់ព្រំដែនដែលកំណត់តាមផែនទីមាត្រដ្ឋាន ១/២០០,០០០ និងកំណត់ហេតុ (PV) នៃការបោះបង្គោលព្រំដែនរបស់គណៈកម្មការឥណ្ឌូចិន–សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩ ជាមួយខ្សែបន្ទាត់ព្រំដែនក្នុងផែនទី L7017 ដែលភាគីថៃបានគូសដោយខ្លួនឯង។
យោងតាមលទ្ធផលនៃការប្រៀបធៀបនេះ លោកបញ្ជាក់ថា ទីតាំងប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ទាំងតាមផែនទីដែលមានមូលដ្ឋានច្បាប់ និងតាមផែនទី L7017 របស់ភាគីថៃ។ នេះមានន័យថា សូម្បីតែផែនទីដែលថៃបានគូស និងប្រើប្រាស់ដោយឯកតោភាគី នៅតែបង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជាដែរ។

មន្ត្រីជំនាញរូបនេះ បន្ថែមទៀតថា ទោះបីភាគីថៃកំពុងព្យាយាមគូសខ្សែបន្ទាត់ព្រំដែនថ្មី ដើម្បីដាក់បញ្ចូលតំបន់ដែលបានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ទៅក្នុងទឹកដីរបស់ខ្លួនយ៉ាងណាក្តី ក៏ផែនទីដែលត្រូវបានគូសឡើងដោយឯកតោភាគីទាំងនោះ មិនមានតម្លៃ និងមិនមានអានុភាពតាមផ្លូវច្បាប់ឡើយ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


