Connect with us

ព័ត៌មានជាតិ

ថៃបង្ក្រាបទំនិញគេចពន្ធឆ្លងដែនពីកម្ពុជាយ៉ាង​សន្ធឹក​​សន្ធាប់ ជំរុញ​ឱ្យ​មាន​ការ​សង្ស័យ​លើ​ភាព​ធូរលុង​នៃ​ការការពារ​ព្រំដែន​

បានផុស

នៅ

ករណីកម្លាំងចម្រុះរបស់ភាគីថៃ បើកប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកទំនិញគេចពន្ធយ៉ាងសន្ធឹកសន្ធាប់ដែលលួចលាក់នាំចេញពីទឹកដីកម្ពុជា ត្រង់ចំណុចឃុំថាប់ព្រិក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ( ប្រឈមនឹងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ) កំពុងតែបង្កើតជាសញ្ញាសួរដ៏ធំមួយ និងរងការរិះគន់យ៉ាងចាស់ដៃពីមហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ក្រាបនេះបានធ្វើឡើងនៅពេលរំលោភអាធ្រាត ឈានចូលយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រចប់ព្រំដែនកម្ពុជាស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តសះកែវ ហើយគាត់មានមជ្ឈដ្ឋានជាច្រើនកំពុងមានការងឿងឆ្ងល់ ព្រោះកម្លាំងឈរជើងការពារព្រំដែន ពិសេស វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ និង កងពលតូចថ្មើរជើងលេខ ចំនួនពីរកងពល  ដែលមានតួនាទីស្នូលក្នុងការយាមកាម ពង្រឹង និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ តើកម្លាំងទៅណាអស់ បានជាបទល្មើសនៅតែឆ្លងដែនយ៉ាងរលូនចូលទៅដល់ប្រទេសថៃ ដែលទំនិញគេចពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានយកទៅគរទុកនៅក្នុងព្រៃក្នុងចំការអំពៅក្បែរខ្សែបន្ទាត់ព្រំដែន ហើយឆ្លងទៅដីថៃបានដោយរលូនបែបនេះ? ហើយដែលទំនិញគេចពន្ធរាប់កេះ ( ប្រអប់ ) អាចចេញពីទឹកដីកម្ពុជាទៅដល់ដីថៃ លុះភាគីថៃបង្ក្រាបបាន ទើបធ្លាយព័ត៌មានបែបនេះ។

បទល្មើសឆ្លងដែនទាំងនេះប្រហែលជាការផ្ដល់ «ផលប្រយោជន៍» មិនស្របច្បាប់ណាមួយ ទើបបានជាធ្វើឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនហាក់ធ្វើមិនដឹងមិនឮ និងបណ្តោយឱ្យក្រុមឈ្មួញធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត បំផ្លាញដល់សន្តិសុខសេដ្ឋកិច្ច និងមុខមាត់ប្រទេសជាតិបែបនេះ។

ជុំវិញបញ្ហានេះប្រភពជាច្រើនកំពុងរង់ចាំមើលថា តើថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ នឹងមានចំណាត់ការបែបណា ឬមានការស៊ើបអង្កេតផ្ទៃក្នុងទៅលើមន្ត្រីឈរជើងនៅតំបន់នោះដែរឬទេ ជុំវិញភាពធូរលុងដែលបង្កើតឱ្យមានបទល្មើសឆ្លងដែនដ៏ច្រើនបែបនេះ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម