ព័ត៌មានជាតិ
គណៈកម្មការកំណែទម្រង់ ផ្សព្វផ្សាយពីការផ្តល់សេវារដ្ឋបាលវិស័យសាធារណៈការ និងដឹកជញ្ជូន ដល់មន្រ្តីថ្នាក់ក្រោមជាតិ
មន្រ្តីគណៈកម្មការដឹកនាំកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដល់មន្រ្តីថ្នាក់ក្រោមជាតិ លើការផ្តល់សេវារដ្ឋបាលវិស័យសាធារណៈការ និងដឹកជញ្ជូន។
សិក្ខាសាលាផ្សព្វផ្សាយរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែមិថុនា ឆ្នាំ២០២៥ រៀបចំឡើងក្រោមអធិបតី លោក សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការ និងលោក ស្រេង សុភាព អភិបាលខេត្តស្តីទី តំណាងរដ្ឋបាលខេត្តចំនួន ៨ រួមមាន ខេត្តក្រចេះ ព្រះវិហារ ត្បូងឃ្មុំ កំពង់ចាម រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង និងខេត្តស្ទឹងត្រែង និង ការិយាល័យច្រក.នៃរដ្ឋបាលក្រុង ស្រុក ចំនួន ៦៥ នៅសាលមហោស្រពខេត្តក្រចេះ។

លោក សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការបានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានាពេលនេះមានសារៈសំខាន់ណាស់ ក្នុងគោលបំណងផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់មន្ត្រីអនុវត្តមុខងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ក្នុងសិក្ខាសាលា បានផ្សព្វផ្សាយនិងបណ្តុះបណ្តាលពីការផ្តល់សេវារដ្ឋបាលវិស័យសាធារណការ និងដឹកជញ្ជូន ដែលក្នុងនោះរួមមាន៖ ទី១-លក្ខណៈបច្ចេកទេសនៃប្រភេទយានជំនិះ ទី២-ការចុះបញ្ជីយានយន្ត ប្តូរទុតិយតា តតិយតាបណ្ណសម្គាល់ និងផ្លាកលេខយានយន្ត ទី៣-ការត្រួតពិនិត្យបច្ចេកទេស និងការចុះបញ្ជីនាវានៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ទី៤-ការផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងអត្ថប្រយោជន៍ការ ដឹកជញ្ជូនតាមផ្លូវទឹក និងទី៥-ផ្សព្វផ្សាយច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


