ព័ត៌មានជាតិ
ប្រជាពលរដ្ឋគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីបញ្ជាក់ពីការស្នេហាជាតិនិយម
ប្រជាពលរដ្ឋបានសំដែងការគាំទ្រក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីបញ្ជាក់ពីការស្នេហាជាតិនិយមរបស់ប្រជាជន ក្នុងនាមជាប្រជាជាតិខ្មែរ។ ការប្រកាសគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកនេះ គឺបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ ក្នុងស្ថានភាពតាងតឹងផ្នែកនយោបាយរវាងប្រទេសទាំងពីរ។

ការងាកមកគាំទ្រផលិផលក្នុងនេះ ដោយសារពួកគាត់យល់ឃើញថា ផលិតផលក្នុងស្រុក គឺជាផលិតផលដែលផលិតដោយកូនខ្មែរ និងសបញ្ជាក់យ៉ាងច្បាស់ពីការស្នេហាជាតិនិយមរបស់ប្រជាជន ក្នុងនាមជាប្រជាជាតិខ្មែរ។

ក្នុងបរិទបទបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅក្នុងប្រទេសទាំងអស់ សុទ្ធតែអាចរស់រានបានប្រកបដោយភាពល្អប្រសើរ ដោយគ្មានការព្រួយបារម្ភអំពីការគំរាមកំហែងពីប្រទេសថៃ លើការបិទការផ្គត់ផ្គង់បណ្តាញផ្សេងៗ ឬបិទការនាំចូលទំនិញនោះឡើយ។

គួររំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗ បានសម្រេចបិទការនាំចូលបន្លែត្រីសាច់ និងផ្លែឈើ ពីប្រទេសថៃ ក្រោយថៃនៅបន្តបិទច្រកទ្វារអន្តរជាតិ និងច្រកតំបន់រវាងប្រទេសទាំងពីរដោយឯកតោភាគី។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបន្តផ្តាច់ប្រព័ន្ធអ៉ិនធឺនេត ខ្សែកាប អគ្គិសនី ក៏ដូចជាប្រេងឥន្ទនៈ គ្រឿងកំប៉ុង ភេសជ្ជៈផ្សេងៗជាដើម បន្ទាប់ពីភាគីថៃ បន្តគំរាមកំហែងមកកម្ពុជាលើបញ្ហាទាំងអស់នេះ ដែលជាលេសនយោបាយ នៅពីក្រោយមហិច្ចតាឈ្លានពានរបស់ខ្លួនចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា៕
អត្ថបទ៖ សុភា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ