ព័ត៌មានជាតិ
កម្ពុជា-ថៃអនុញ្ញាតឱ្យពលរដ្ឋឆ្លងព្រំដែនប៉ោយបែតមុនបិទទាំងស្រុងចាប់ពីម៉ោង៨យប់នេះ
អាជ្ញាធរកម្ពុជា និងថៃ បានសម្របសម្រួលឱ្យពលរដ្ឋប្រទេសទាំងពីរនៅជាប់គាំងនៅព្រំដែនប៉ោយប៉ែតបានត្រលប់ទៅប្រទេសវិញចាប់ពីម៉ោង៥ ដល់ម៉ោង៨ យប់ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនានេះមុននឹងបិទទាំងស្រុង។

តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារកម្ពុជាថ្មីប្រចាំខេត្តបន្ទាយមានជ័យការបើកនេះគឺបន្ទាប់ពីមានការសម្របសម្រួលពីភាគីកម្ពុជា-ថៃដើម្បីបើកឱ្យពលរដ្ឋបានត្រលប់មកប្រទេសខ្លួនឯងវិញនិងត្រឹមតែថ្ងៃនេះប៉ុណ្ណោះ។ នៅម៉ោងនេះដូចគ្នារថយន្តក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅប្រទេសវិញផងដែរ តែមិនអនុញ្ញាតឱ្យមានដឹកទំនិញនោះទេ។
គួរឱ្យដឹងផងដែរថា យោធាថៃបានសម្រេចដោយឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយយកលេសថាកម្ពុជាឈ្លានពាន និងឆបោកតាមអនឡាញ ក្នុងពេលដែលអង្គការសហប្រជាជាតិដាក់លិខិតឱ្យរដ្ឋាភិបាលថៃបំភ្លឺពីការរីកស្គុះស្គាយនៃក្រុមឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសថៃ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


