Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រមាន​ជំនឿលើការ​ដឹកនាំរបស់សម្ដេច​តេជោឆ្លើយតបទៅថៃ

បានផុស

នៅ

ព្រះមហាក្សត្រកម្ពុជា សម្ដេច​ព្រះនរោត្តម សីហមុនី មាន​ព្រះរាជហឬទ័យគាំទ្រ និង​ជឿជាក់​យ៉ាង​មុត​មាំលើ​ការ​ដឹក​នាំ​របស់​ប្រធាន​ព្រឹទ្ធសភា សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី និង​អធិបតេយ្យជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រាជសារឡាយព្រះហត្ថលេខាថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ២០២៥ សម្ដេច​ព្រះនរោត្តម សីហមុនី បានបង្ហាញ​ព្រះរាជសព្វព្រះរាជហឬទ័យ​ចំពោះ​ការ​ចុះ​បំពេញ​បេសកកម្ម​របស់សម្ដេច​តេជោ នាំ​យក​អំណោយ​ជូន​កង​ទ័ព និង​ប្រជាជនដែលភៀសសឹកនៅ​តាម​តំបន់​ព្រំដែនកម្ពុជា​-ថៃ ខេត្ត​ឧត្តមានជ័យ និង​ព្រះវិហារ ដោយព្រះអង្គបាន​ចាត់ទុក​ថាជាវីរភាពដ៏ឧត្តុងឧត្តម​ មាន​គុណបំណាច់​ថ្លៃថ្លា ក្នុង​ភារកិច្ចជាអគ្គមគ្គុទេសក៏ដឹកនាំ​ប្រទេស។

ព្រះមហាក្សត្រមាន​ព្រះរាជចំណារថា៖ «ខ្ញុំ​សូម​សម្ដែង​នូវ​ហឬទ័យគាំទ្រ​ទាំង​ស្រុង និង​មាន​ជំនឿជឿជាក់​យ៉ាង​មុត​មាំ​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ដ៏ឆ្នើម​ ឈ្លាសវ៉ៃ និង​ប៉ិនប្រសប់ របស់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ព្រះរាជាណាចក្រកម្ពុជា មាន​ឯកភាព​ជាតិ ព្រមទាំង​រក្សា​បាន​នូវ​ឯករាជ្យ​ជាតិ​ សុខសន្តិភាព ស្ថិរភាពសង្គម និង​ការ​អភិវឌ្ឍជាតិ​យ៉ាង​ច្បាស់លាស់ និងរីកចម្រើនយ៉ាង​ឆាប់​រហ័សលើ​គ្រប់វិស័យ ទទួល​បាន​នូវ​ភាព​ល្បី​រន្ទឺ​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ»។

ប្រធាន​ព្រឹទ្ធសភាកម្ពុជា​កម្ពុជា​ នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេច​តេជោ ហ៊ុន សែន បានដឹក​នាំ​ប្រតិភូ​ចុះសួរ​សុខទុក្ខ​ទាហាន មន្ត្រីរាជការ និង​ពលរដ្ឋ​ភៀសឹក​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ព្រះវិហារ ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៧ ខែ​មិថុនានេះ​ ដោយ​បាន​ថ្លែង​លើក​ទឹក​ចិត្ត និង​ការ​គាំទ្រ​ដល់​កង​ទ័ពកម្ពុជា​ក្នុង​ការ​ប្រឈម​មុខ​នឹង​សត្រូវ​ផងដែរ។ ដំណើរបេសកម្មនេះ​គឺជា​លើក​ទី​១ របស់​សម្ដេច​​ហើយ​បន្ទាប់ពី​កម្ពុជា​និង​ថៃ​បាន​ប្រឈម​មុខ​ដាក់​គ្នាលើ​បញ្ហា​ព្រំដែន​បន្ទាប់​ពី​ថៃ​បាន​ឆ្មក់​ចូល​មក​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ២០២៥៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម