ព័ត៌មានជាតិ
ប្រធានសភាអារ៉ាប៊ីសាអូឌីតសង្ឃឹមថាប្រទេសលោកនឹងអាចបង្កើនទំនាក់ទំនងកាន់តែច្រើនជាមួយកម្ពុជា
ប្រធានសភាអារ៉ាប៊ីសាអូឌីត លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) បានបង្ហាញក្ដីសង្ឃឺមថាប្រទេសលោកនឹងបង្កើនទំនាក់ទំនងកាន់តែច្រើនបន្ថែមទៀតជាមួយកម្ពុជាជាពិសេសលើការវិនិយោគ ទេសចរណ៍ និងកសិកម្ម។

ថ្លែងក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះលោក អាប់ឌុលឡា ថាលោកចង់ឃើញទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងកម្ពុជាកាន់តែល្អប្រសើរតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំ ទន្ទឹមនឹងនេះក៏ចង់ជំរុញទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ។
បើតាមអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានឱ្យដឹងថាលោក អាប់ឌុលឡា ក៏បានគូសរំលេចពីបំណងក្នុងការជំរុញជើងហោះហើរ និងទេសចរណ៍ជាមួយកម្ពុជាផងដែរ។
ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានរំលេចពីសក្ដានុពលរបស់កម្ពុជាដែលអ្នកវិនិយោគអារ៉ាប៊ីសាអូឌីតគួរតែវិនិយោគគឺវិស័យកសិកម្ម ដែលជាផ្នែកដ៏សំខាន់ និងជួយឱ្យទំនាក់ទំនងប្រទេសទាំងពីរបន្ថែមផងដែរ។ សម្ដេចបន្ថែមទាក់ទងនឹងវិស័យទេសចរណ៍ដែលចង់ឱ្យអារ៉ប៊ីសាអូឌីតមានជើងហោះហើរត្រង់មកកម្ពុជាដើម្បីផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

ក្នុងជំនួបនោះសម្ដេចតេជោបានចែករំលែកពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដល់ប្រធានសភាអារ៉ាប៊ីសាអូឌីតផងដែរ ខណៈលោក អាប់ដុលឡា បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់សម្ដេចតេជោ និងសង្ឃឺមថាទំនាក់ទំនងរវាងប្រទេសអារ៉ាប៊ីសាអូឌីតនឹងកាន់តែរីកចម្រើន។
គួរឱ្យដឹងផងដែរថាប្រធានសភាអារ៉ាប៊ីសាអូឌីត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល សេក្ខ នឹងធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ក្រៅពីជួបជាមួយឥស្សរជនសំខាន់ៗនៅកម្ពុជា លោកនឹងដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


