ព័ត៌មានជាតិ
កម្ពុជា-អារ៉ាប៊ីសាអូឌីតប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ
ប្រទេសកម្ពុជា-អារ៉ាប៊ីសាអូឌីត ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត សំដៅធ្វើយ៉ាងជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា និងប្លុកអារ៉ាប់កាន់អាចធ្វើការផ្លាស់ប្តូរការទស្សនាទៅកាន់រមណីដ្ឋានប្រវត្តិសាស្រ្ត វប្បធម៌ និងធម្មជាតិនានា។

នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយ លោក Ahmed Al-Khateeb រដ្ឋមន្រ្តីក្រសួងទេសចរណ៍អារ៉ាប៊ីសាអូឌីតអំពីកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។
ក្នុងជំនួបកម្រិតខ្ពស់ និងប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្មបន្ថែមទៀត តាមរយៈការពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍ ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញ និងការរៀបចំ FAM Trip ជាដើម។

ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានអញ្ជើញរដ្ឋមន្រ្តីទេសចរណ៍អារ៉ាប៊ីសាអ៊ូឌីតមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


