ព័ត៌មានជាតិ
ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាពថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់
ប្រធានសភាអារ៉ាប៊ីសាអូឌីតលោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) លើកឡើងថាក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកម្ពុជាធ្វើឱ្យលោកបានជ្រាបច្បាស់ពីកម្ពុជា និងបានវាយតម្លៃថាប្រជាជនកម្ពុជាមានសីលធម៌ខ្ពស់ មានភាពថ្លៃថ្នូរ ដែលជាជាតម្លៃសម្រាប់ការបង្កើននូវទំនាក់ទំនង និងការតភ្ជាប់រវាងប្រទេសទាំងពីរ។

លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ បានលើកឡើងក្នុងជំនួបជាមួយប្រធានសភាកម្ពុជាសម្ដេចសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភាកម្ពុជាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះថា ភាពថ្លៃថ្នូររបស់ប្រជាជនកម្ពុជាមានសារៈសំខាន់ណាស់ដល់ការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌ ប្រទេសកម្ពុជា-អារ៉ាប៊ីសាអូឌីត។
ក្នុងជំនួបនោះប្រធានសភាអារ៉ាប៊ីសាអូឌីតបានប្ដេជ្ញាជំរុញឱ្យមានការបង្កើតការវិនិយោគពីអារ៉ាប៊ីសាអីឌីតមកកម្ពុជា ខណៈអារ៉ាប៊ីសាអូឌីតកំពុងរៀបចំបើកស្ថានទូតនៅកម្ពុជាងផងដែរ។
ការលើកឡើងរបស់លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ គឺបន្ទាប់ពីសម្ដេចប្រធានសភា ឃួន សុដារី បានជម្រាបពីស្ថានការណ៍របស់កម្ពុជា សេដ្ឋកិច្ច និងជាពិសេសពីបញ្ហាព្រំដែនរបស់កម្ពុជាដែលទទួលរងពីការបង្ករឿងពីថៃមួយរយៈចុងក្រោយនេះ។
សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់ប្រធានសភាអារ៉ាប៊ីសាអូឌីតនាពេលនេះពិតជាមានសារៈសំខាន់ និងជាជំហានថ្មីមួយទៀតលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអូឌីត ដែលបានកសាងឡើងចាប់តាំងពីខែតុលា ឆ្នាំ២០១០ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។

សម្ដេចបានបង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត នឹងជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៏ ពីរព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីតមកកាន់កម្ពុជាកាន់តែច្រើនឡើង។
គួរឱ្យដឹងផងដែរថាប្រធានសភាអារ៉ាប៊ីសាអូឌីត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល សេក្ខ នឹងធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ក្រៅពីជួបជាមួយប្រធានសភាកម្ពុជា លោកក៏នឹងជួបប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


