សេដ្ឋកិច្ច
កម្ពុជា-អារ៉ាប៊ីសាអូឌីត បេជ្ញាបន្តពង្រឹងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព
កម្ពុជា និងអារ៉ាប៊ីសាអូឌីត បានបេជ្ញារួមគ្នាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតតាមរយៈការបង្កើតក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា សហគមន៍ធុរកិច្ច។

នៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្រ្តី ចម និម្មល បានលើកឡើងពីបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនបរទេស និងបង្កើនភាពប្រកួតប្រជែង។
លោកស្រីក៏បានអញ្ជើញគណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ពិចារណាវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតផលហាឡាល។

លោក Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា បានកត់សម្គាល់ពីភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា និងលោកឡើងអំពីបំណងរបស់ខ្លួនក្នុងការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតនៅកម្ពុជា នាពេលអនាគតផងដែរ។
ជាមួយគ្នានោះដែរ លោក Waleed Nasser Alsheri ក៏បានអរគុណចំពោះការស្វាគមន៍របស់កម្ពុជា និងបានគូសបញ្ជាក់ថាកម្ពុជា គឺជាច្រកដ៏សំខាន់សម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការអនុវត្តផែនការសកម្មភាពការងារក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស (GAFT) នៃប្រទេសអារ៉ាប៊ីសាអូឌីតប្រកបដោយប្រសិទ្ធិភាព។
ភាគីទាំងពីរ ក៏មានសុទិដ្ឋិនិយមថា តាមរយៈការបង្កើតក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរនឹងផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធិ ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


