Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះបូមស្ដារប្រព័ន្ធលូក្នុងសង្កាត់សំរោងក្រោម ក្រោយពលរដ្ឋស្នើសុំ

បានផុស

នៅ

នៅ​ថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​ក្រុម​ការងារ​សាលា​រាជធានី​ភ្នំពេញ ចុះ​បូម​ស្តារ​ប្រព័ន្ធ​លូ ប្រវែង ៥០០ ម៉ែត្រ ក្នុង​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ដើម្បី​សម្រួល​ដល់​ចរន្ត​ទឹក​ហូរ​បាន​លឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ បាន​ឱ្យ​ដឹង​ថា ដោយសារតែ​ប្រព័ន្ធ​លូ​ខាង​លើ​ស្ទះ​ចរន្ត​ទឹក​មិន​ហូរ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រជាពលរដ្ឋ និង​តប​តាម​សំណូម​របស់​ពលរដ្ឋ ទើប លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់​ឱ្យ​ក្រុមការងារ​មូលដ្ឋាន សហការ​ជាមួយ​ក្រុម​ការងារ​សាលា​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ជាក់ស្ដែង និង​បូម​ស្តារ​ប្រព័ន្ធ​លូ​ជូន​ភ្លាមៗ។

អាជ្ញាធរ បញ្ជាក់​ថា ការ​បូម​ស្តារ​ប្រព័ន្ធ​លូ​នេះ មាន​ប្រវែង​ប្រមាណ ៥០០ ម៉ែត្រ ដើម្បី​ងាយស្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម