Connect with us

ព័ត៌មានជាតិ

ទ្រាំលែងបានទៀតហើយ ក្រុមអាជីវករថៃប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យយោធាថៃបើកច្រកព្រំដែនក្លងលឹក-ប៉ោយប៉ែតឡើងវិញ

បានផុស

នៅ

ក្រុមអាជីវករថៃ នៅផ្សាររ៉ុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នៅព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៥នេះ បានលើកគ្នាទៅតវ៉ាទាមទារឱ្យយោធាថៃបើកព្រំដែនក្លងលឹក-ប៉ោយប៉ែតឡើងវិញ ព្រោះការបិទច្រកព្រំដែននេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលក់ដូរ និងជីវភាពរបស់អាជីវករថៃ។ ក្រុមអាជីវករថៃ មានទាំងលើកបដាផង បានស្រែកតវ៉ាទាមទារឱ្យយោធាខ្លួនបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតវ៉ានេះ បានធ្វើឡើងនៅមាត់ច្រកអន្តរជាតិក្លងលឹកទល់នឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមអាជីវករថៃ ប្រមាណជា៥០នាក់នៅផ្សាររ៉ុងក្លឿ។ ការតវ៉ាទាមទារឱ្យយោធាថៃបើកព្រំដែនឡើងវិញនេះ ធ្វើឡើងស្របពេលមានខាងប្រតិភូថៃមួយក្រុមបានចុះមកពិនិត្យស្ថានភាពច្រកព្រំដែន និងធ្វើបទសម្ភាសជាមួយសារព័ត៍មានថៃនៅលើស្ពានមិត្តភាពកម្ពុជាថៃនៃច្រកទ្វារអន្តរជាតិប៉ោប៉ែត។ សូមបញ្ជាក់ថា ផ្សាររ៉ុងក្លឿ ជាផ្សារថៃក្នុងទឹកដីថៃក៏ពិតមែន ប៉ុន្តែ អាជីវក ឬថៅកែជាអ្នកប្រកបរបរនៅទីនោះ ជាពលរដ្ឋ និងអាជីវករខ្មែរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលតែងចេញចូលទៅលក់ដូរ និងទិញទំនិញដោយមានតូបខ្មែរប្រមាណ៣៥០០តូប។

គួរជម្រាបជូនថា ការបិទច្រកទ្វារព្រំដែនទាំងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ គឺធ្វើឡើងជាឯកតោភាគីពីសំណាក់កងទ័ពថៃ បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសផ្តល់សិទ្ធិដល់កងទ័ពក្នុងការរឹតបន្តឹងការចេញចូលតាមព្រំដែនកម្ពុជា-ថៃ។ ក្រោយមក អាជ្ញាធរកម្ពុជា ក៏បានបិទច្រកព្រំដែន ជាការឆ្លើយតបទៅនឹងភាពគឃ្លើនរបស់រដ្ឋាភិបាល និងកងទ័ពថៃវិញ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសបញ្ឈប់ការនាំចូលបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងបានកាត់ផ្តាច់ចរន្តអគ្គិសនី ព្រមទាំង សេវាអ៉ីនធើ់ណែតពីប្រទេសថៃថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសម្តងជាពីរដងរួចមកហើយថា ចំណាត់ការរបស់កម្ពុជានេះ មិនមែនចង់ធ្វើបាបដល់អ្នករកស៊ីជួញដូរ និងប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្តោយព្រំដែននោះទេ ប៉ុន្តែ កម្ពុជា មានភាពចាំបាច់ក្នុងការធ្វើបែបនេះ។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ថៃ គឺជាអ្នកដែលបិទច្រកទ្វារព្រំដែនដោយខ្លួនឯង ដូច្នេះហើយ ក៏ត្រូវបើកច្រកព្រំដែនទាំងអស់វិញដោយខ្លួនឯងដែរ ដោយមិនត្រូវមកសុំចរចាជាមួយកម្ពុជាឡើយ។ បើកងទ័ពថៃបើកច្រកទ្វារព្រំដែនទាំងអស់ឱ្យដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នោះ កម្ពុជា នឹងបើកច្រកទ្វារព្រំដែនឡើងវិញក្នុងអំឡុងតែ៥ម៉ោងបន្ទាប់ប៉ុណ្ណោះ៕

ដោយ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

Techpreneur Bootcamp នាំ​យុវជន​កម្ពុជា​ឈានឆ្ពោះទៅ​ជា​​អ្នកដឹកនាំ​សហគ្រិន​ក្នុងវិស័យ​ឌីជីថល

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ថៃរងគ្រោះទៀតហើយ! ​ផ្ទុះ​ឆេះ​រោងចក្រ​យ៉ាង​សន្ធោសន្ធៅ​នៅខេត្ត ​Samut Sakhon

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

តួកគី​បញ្ជូន​ជំនួយ​ទៅ​ស៊ីរី ខណៈ​ភ្លើង​ឆេះ​ព្រៃ​បំផ្លាញ​​​ព្រំដែនប្រទេសទាំងពីរ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

​​​ក្រោយ​យោធាថៃ​​​បិទ​ព្រំដែន​រយៈពេល​១ខែ អាជីវករ​​​និង​ពាណិជ្ជករ​ថៃ​ចាប់​ផ្តើម​តវ៉ា​ដំបូង​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើម្ហូបម្ជូរគ្រឿងសាច់គោ ជូនវីរកងទ័ពឈរជើងនៅចំណុចប្រាសាទតាក្របី

Sokha Hotels

ព័ត៌មានពេញនិយម