ព័ត៌មានជាតិ
ធនាគារពិភពលោក មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា
លោកស្រី Tenia Meyer តំណាងធនាគារពិភពលោក បានជម្រាបទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ធនាគារពិភពលោក មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រវិស័យសុខាភិបាល ពីគម្រោងបច្ចុប្បន្នដែលនឹងអនុវត្តន៍ចប់ក្នុងពេលមួយឆ្នាំទៀត និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី។

ការលើកឡើងខាងលើ ក្នុងឱកាស លោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការអាទិភាពសុខាភិបាល ចំពោះមុខ ជាមួយលោកស្រី Tenia Meyer នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា និងលោកស្រី Caryn Bredenkamp នាយិកាផ្នែកសុខភាព និងអាហាររូបត្ថម្ភប្រចាំតំបន់អាស៊ីបូព៌ា នៃធនាគារពិភពលោក កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រី Tenia Meyer បានបញ្ជាក់ថា អាទិភាពរបស់ ធនាគារពិភពលោក គឺស្របគ្នានឹងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ចូលរួមចំណែក ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ចំណែក លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ចូលរួមចំណែកក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងអាហារូបត្ថម្ភ គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩។
នាឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនពីការងារអាទិភាពចម្បងដែលគួរបន្តខិតខំបន្ថែមគឺ ការបង្ការ និងការស្រាវជ្រាវរកជំងឺមហារីក ដើម្បីព្យាបាលឱ្យបានទាន់ពេល ជាមួយគ្នានេះ ការងារសុខភាពឌីជីថល ការចុះបញ្ជីអ្នកជំងឺតាមប្រព័ន្ធអេឡិចត្រូនិក ក៏មានសារ់សំខាន់ និងបន្ទាន់ដែរ។ កិច្ចប្រជុំបានពិភាក្សាអំពីលទ្ធផលពិនិត្យឡើងវិញនៃការអនុវត្តការងារ កត្តាប្រឈម និងដំណោះស្រាយលើគម្រោងដែលកំពុងអនុត្តបច្ចុប្បន្ននេះផងដែរ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ មានសារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែក សម្រេចបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


