ព័ត៌មានជាតិ
ផ្សារក្រមួនភូមិស្ទឹងស្វាយ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ
ជារៀងរាល់ព្រឹក ប្រជាពលរដ្ឋមកពីតាមភូមិនានានិងស្រែចម្ការ តែងតែនាំយកបន្លែធម្មជាតិស្រស់ៗចម្រុះមុខ ដែលបានមកពីការដាំដុះដោយខ្លួនឯង ក៏ដូចជាប្រមូលទិញពីអ្នកភូមិ និងត្រីស្រស់ៗ ដែលបានមកពីការនេសាទតាម បឹង អូរ មកដាក់លក់ជាហូរហែរនៅផ្សារស្ទឹងស្វាយ ហៅ ផ្សារក្រមួន ភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
បន្លែទាំងនោះ ត្រូវបានប្រជាពលរដ្ឋ ដាក់លក់តាមកញ្ចេរ ក្រាលកន្ទេល មានដូចជា៖ ផ្លែត្រឡាច ឃ្លោក ត្រសក់ស្រូវ រនោង ត្រួយរនោង ផ្លែត្រប សណ្តែកគួរ ត្រួយត្រកួន ខ្ចង់ និងត្រីស្រកា ជាដើម។
អ្នកស្រី ផាន់ ផាត រស់នៅភូមិអញ្ចាញ់ ឃុំដារបានឲ្យដឹងថា បន្លែទាំងអស់នេះ គឺអ្នកស្រីដាំខ្លួនឯងខ្លះ និងខ្លះទៀតទិញពីអ្នកជិតខាង ដើម្បីយកមកលក់ ដោយអាចលក់បានថវិកាពី ៥ ទៅ ៧ ម៉ឺនរៀល ទៅតាមបន្លែតិច និង ច្រើន ។
អ្នកស្រី ផា រី រស់នៅកោះសុក្រម នៅឃុំដារ បានឲ្យដឹងថា នៅព្រឹកនេះ គាត់រកត្រីពុំសូវបានច្រើនដូចសព្វថ្ងៃទេ ហើយតម្លៃត្រីនៅព្រឹកនេះ លក់បាន ៣០០០ រៀល ក្នុង ១គីឡូក្រាម។ ហើយជួនកាលថ្ងៃខ្លះ អត់បានមកលក់ក៏មានដែរ ដោយសាររកត្រីអត់បាន។
ផ្សារស្ទឹងស្វាយនេះ ជាទីប្រមូលផ្ដុំអ្នកលក់ និងអ្នកទិញនៅក្នុងឃុំដារ ដើម្បីដោះដូរបន្លែត្រីសាច់ ប៉ុន្តែរយៈលក់យ៉ាងយូរត្រឹមម៉ោង ៨ព្រឹក គឺរើអស់ហើយ៕









អត្ថបទ ប្រុញ វិធិន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


