ព័ត៌មានជាតិ
ចិន ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្ម័គ្រខ្លួនចង់ជួយសម្របសម្រួលដោយយុត្តិធម៌
ប្រទេសចិន បានអំពាវនាវដល់ប្រទេសថៃ និងកម្ពុជា ឱ្យដោះស្រាយបញ្ហាជម្លោះព្រំដែននៃប្រទេសទាំងពីរតាមរយៈការជជែកគ្នាដោយសន្តិវិធី និងបានបង្ហាញពីឆន្ទៈចង់ចូលខ្លួនជួយសម្របសម្រួល ដោយឈរលើការពិតនៃបញ្ហា និងយុត្តិធម៌ មិនលម្អៀងទៅភាគីណាមួយឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងការបរទេសចិន និងត្រូវបានយកមកចុះផ្សាយបន្តដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។

រដ្ឋមន្រ្តីការបរទេចិន លោក Wang Yi បានអំពាវនាវឱ្យប្រទេសថៃ និងកម្ពុជាដោះស្រាយគ្នារឿងព្រំដែនដោយសន្តិវិធីនេះ នៅក្នុងជំនួបមួយជាមួយរដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥។ នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសថៃ លោក Wang Yi បាននិយាយថា ប្រទេសចិន ប្រកាន់ជំហរឈរលើការពិត និងស្មើភាពចំពោះភាគីទាំងពីរ និងចង់ដើរតួនាទីជាអ្នកសម្របសម្រួលសម្រាប់ការរួមរស់ប្រកបដោយសុខដុមរមនារវាងប្រទសថៃ និងប្រទសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
បើតាមសារព័ត៌មាន Reuters ដដែល ជំហររបស់ចិនលើបញ្ហាជម្លោះព្រំដែនថៃ និងកម្ពុជានេះ ក៏ត្រូវបានប្រមុខការទូតចិន លោក Wang Yi លើកមកនិយាយជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាផងដែរនៅក្នុងកិច្ចប្រជុំដាច់ដោយឡែក តែធ្វើនៅក្នុងថ្ងៃតែមួយដូចគ្នានៅក្នុងប្រទេសម៉ាឡេស៊ី។

គួរជម្រាបជូនថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃនេះ កាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅ នៅក្នុងប្រទេសម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son ក៏បានគូសបញ្ជាក់ប្រាប់លោក Maris Sangiampongsa រដ្ឋមន្រ្តីការបរទេសថៃថា រដ្ឋាភិបាលវៀតណាម បាន និងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ លោក Bui Thanh Son បានប្រាប់លោក Maris Sangiampongsa ទៀតថា វៀតណាមសង្ឃឹមថា ប្រទេសទាំងពីរថៃ-កម្ពុជា នឹងបញ្ជៀសការបង្កភាពតានតឹង និងឆាប់ដោះស្រាយបញ្ហាតាមរយៈការសន្ទនាដោយសន្តិវិធី និងមិត្តភាព ដែលវាជាការរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដ៏រឹងមាំ ក៏ដូចជា កសាងបាននូវតំបន់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

បន្ទាប់ពីជជែកជាមួយរដ្ឋមន្រ្តីការបរទេសថៃ លោក Bui Thanh Son ក៏បានលើកបញ្ហាដូចគ្នានេះជជែកជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ផងដែរ។ នៅចំពោះមុខលោក ប្រាក់ សុខុន លោក Bui Thanh Son បានអះអាងថា វៀតណាម សង្ឃឹមថា ប្រទេសកម្ពុជា និងថៃ នឹងដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដែលជាការចូលរួមជួយពង្រឹងសាមគ្គីភាពរបស់អាស៊ាន និងកសាងសហគមន៍អាស៊ានដ៏រឹងមាំ ដើម្បីតំបន់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


