Connect with us

ព័ត៌មានជាតិ

៦៤ ឆ្នាំ​មុន កម្ពុជា​ដាក់ឱ្យដំណើរការរោងចក្រស៊ីម៉ងត៍ជាលើកដំបូង បច្ចុប្បន្នកើន​ដល់ ៦ រោងចក្រ

បានផុស

នៅ

នាសម័យសង្គមរាស្ត្រនិយមឆ្នាំ ១៩៦១ ប្រទេសកម្ពុជា​បានដាក់ឱ្យ​ដំណើរការ​រោងចក្រ​ស៊ីម៉ងត៍ជាលើក​ដំបូង ក្រោម​ជំនួយ​​​របស់​រដ្ឋាភិបាល​សាធារណរដ្ឋប្រជាមានិត​ចិន ដែល​មានទីតាំង​​ស្ថិតនៅ​តំបន់​ភ្នំ​បោះដំបង ស្រុក​ទឹកឈូ ខេត្តកំពត ហើយ​ដែល​ប្រជាពលរដ្ឋខ្មែរ​ទូទៅ​ស្គាល់​ថា​ជារោងចក្រ​ស៊ីម៉ង់ត៍​ចក្រីទីង។ នេះបើតាមឯកសា​ររបស់ក្រសួងរ៉ែ និងថាមពល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រស៊ីម៉ង់ចក្រីទីង ខេត្តកំពតកាលពីទសវត្សន៍​ឆ្នាំ១៩៦៥

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាល នា​សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បាន​ជួសជុលនិង​ដាក់ឱ្យដំណើរការ​រោងចក្រស៊ីម៉ង់ត៍ចក្រីទីងឡើងវិញ។ បន្ទាប់មក នៅទសវត្សន៍​ឆ្នាំ១៩៩០ រោងចក្រស៊ីម៉ង់ត៍ចក្រីទីងបានធ្វើឯកជនភាវូបនីយកម្ម ដោយ​ជួល​ឱ្យក្រុមហ៊ុន​ឯកជន​ជា​អ្នកប្រតិបត្តិវិញ។

ប៉ុន្តែដោយសាររោងចក្រនេះមានសភាពទ្រុឌទ្រោម គ្រឿងចក្រ​ហួស​សម័យ​កាល​គ្មាន​គ្រឿងបន្លាស់ ហើយរោងចក្រដំណើរការដោយប្រេងខ្មៅដែលមានថ្លៃដើមខ្ពស់ មិន​អាច​ប្រកួតប្រជែង​ជាមួយផលិតផលស៊ីម៉ងត៍នាំចូលពីបរទេសបាន រោងចក្រស៊ីម៉ង់ត៍ចក្រីទីង ក៏ឈាន​ដល់ការបិទទ្វារ​ហើយប្រគល់ជូនរដ្ឋ ហើយទីតាំងនេះក្រោយមកត្រូវបានវិនិយោគ ដោយ​ក្រុមហ៊ុន​ស៊ីម៉ង់ត៍កម្ពុជា ចក្រីទីង ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ហ័រស៊ីញ ស៊ីមេន និង​បាន​ចាប់ផ្តើម​ផលិត​ស៊ីម៉ងត៍​នៅឆ្នាំ២០១៥ រហូតមកទល់នឹងពេលបច្ចុប្បន្ន។

ប្រភពពីក្រសួងរ៉ែ និងថាមពល​បាន​បញ្ជាក់ថា មុនឆ្នាំ២០០៧ ប្រទេសកម្ពុជា​បាននាំចូលស៊ីម៉ងត៍​ទាំងស្រុងពីបរទេស (ថៃ វៀតណាម ឥណ្ឌូណេស៊ី និង​ហ្វីលីពីន)។ ដោយ​ពិនិត្យឃើញ​តម្រូវការទីផ្សារស៊ីម៉ងត៍កាន់តែខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បាន​ខិតខំ​សិក្សាស្រាវជ្រាវរកប្រភពវត្ថុធាតុដើម ហើយទាក់ទាញវិនិយោគិនមកអភិវឌ្ឍវិស័យស៊ីម៉ងត៍​ជាបន្តបន្ទាប់។

ការវិនិយោគលើវិស័យស៊ីម៉ងត៍

បច្ចុប្បន្ន​នេះ មាន​រោងចក្រ​ស៊ីម៉ង់ដ៍​ចំនួន ៦ កំពុង​ដំណើរការ​នៅ​កម្ពុជា​ដែល​មាន​សមត្ថភាព​អាចផលិត​ស៊ីម៉ង់ដ៍​បានប្រមាណ ១១ លាន​តោន​ក្នុង​មួយ​ឆ្នាំ។

ការផ្គត់ផ្គង់ស៊ីម៉ងត៍ដែល​ផលិតក្នុងស្រុកបានបំពេញ​តាមសេចក្តីត្រូវការបាន ១០០% និង​បាន​ចាប់​ផ្តើម​នាំចេញ​ទៅ​ប្រទេស​ថៃក្នុងបរិមាណប្រមាណជាង ៣០ ០០០ តោនក្នុងឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម