ព័ត៌មានជាតិ
ឌីជេ ក្តិប បញ្ជាក់ពីអាការៈជំងឺបន្ទាប់មានការលើកឡើងថាឆ្លងកូវីដ-១៩
បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយតាមរយៈការដកស្រង់សំណេររបស់ ឌីជេ កណ្តុរ ដែលបានលើកឡើងថា ឌីជេ ក្តិប បានឆ្លងជំងឺកូវីដ-១៩ ក្រោយពេលធ្វើដំណើរដល់ខេត្តសៀមរាបនោះ ពេលនេះ ឌីជេ ក្តិប បានចេញមុខបញ្ជាក់ការពិតជាមួយអាការ:ជំងឺក្នុងខ្លួន។

ឆ្លើយតបនឹងដំណឹងខាងលើនេះ តារាចម្រៀងរ៉េប ឌីជេ ក្តិប កាលថ្ងៃទី១ម្សិលមិញ បានបង្ហោះភ្ជាប់ជាមួយវីដេអូខ្លី ដោយបានបញ្ជាក់ថា លោកនៅមិនទាន់មានជំងឺកូវីដ១៩ នៅឡើយទេ។ លោកក៏សូមអរគុណបងប្អូនគ្រប់គ្នាដែលបារម្ភ។
ឌីជេ ក្ដិប បានបញ្ជាក់ថា លោកយកសំណាក២ដងហើយ តែលទ្ធផលមិនមានឆ្លងជំងឺកូវីដទេ គ្រាន់តែសុខភាពលោក មានការរលាកសួត ប៉ុន្តែក៏នៅមិនដឹងច្បាស់ដែរ ដោយកំពុងសម្រាកព្យាបាលតាមដានសុខភាពសិន។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ ឌីជេ កណ្តុរ បានលើកឡើងនៅលើគណនីហ្វេសប៊ុកថា ស៊ូៗប្អូន DJ ក្តិប កំពុងតែមានជំងឺប្រចាំកាយផង មកឆ្លងកូវីដទៀត លោកព្រះអើយ។កុំបាក់ទឹកចិត្តឲ្យសោះអ្នកស្រលាញ់ចូលចិត្តគាត់ជួយជូនពរម្នាក់មួយមក ឲ្យរូចផុតពីសង្គ្រាមស៊ីសួតដ៏កាចសាហាវនេះ។ប៉ុន្តែដំណឹងនេះត្រូវបាន ឌីជេ ក្តិប ថា ខ្លួនមិនទាន់កើតជំងឺកូវីដនៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


