ព័ត៌មានជាតិ
សំណង់ទ្វារបង្ហៀរទឹកមួយកន្លែង ពលរដ្ឋចោទសាងសង់គ្មានបច្ចេកទេស បាក់ស្រុតនាំឲ្យខូចខាតរថយន្តមួយគ្រឿង
សំណង់ទ្វារបង្ហៀរទឹកមួយកន្លែង ស្ថិតនៅក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានពលរដ្ឋចោទថាសាងសង់គ្មានគុណភាពបានបាក់ស្រុត បណ្តាលឱ្យខូចខាតរថយន្តមួយគ្រឿង។

កាលពីពេលកន្លងទៅថ្មីៗនេះ មានរថយន្តដឹកគោមួយគ្រឿងជាប្រភេទរថយន្តទម្ងន់ ២,៥ តោន បានបើកឆ្លងកាត់សំណង់ទ្វារបង្ហៀរទឹកដែលទើបសាងសង់រួចថ្មីៗ ស្រាប់តែបាក់ស្រុកចុះក្រោមតែម្តងបណ្តាលឲ្យខូចខាតរថយន្ត។
ប្រភពពីលោក តន់ សាវន ម្ចាស់រថយន្តបានឲ្យដឹងថា លោកគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកជញ្ជូនសត្វគោ ក្របី ឱ្យគេតែប៉ុណ្ណោះ។ មុនពេលមានឧប្បទ្ទវហេតុកើតឡើង លោកបានបើកបរដោយឡានទទេឆ្លងកាត់ម្តងរួចមកហើយ ឃើញថាអត់មានកើតបញ្ហាអ្វី ដូច្នេះពេលដឹកគោត្រឡប់ទៅវិញ ក៏សម្រេចចិត្តបើកបរតាមផ្លូវនេះម្តងទៀត ព្រោះនៅជិតដីចម្ការម្ចាស់សត្វគោ។ តែបើកជិតផុតទៅហើយ ស្រាប់តែបេតុងបាក់ស្រុតចុះក្រោមធ្វើឱ្យឡានទៅមុខលែងកើត ក៏ម្ចាស់គោយកឡានមកសាងបន្ត។
លោក បន្តថា ក្រោយជួបឧប្បទ្ទវហេតុភ្លាមៗ លោកក៏បានទៅសាលាឃុំស្វាយជ្រះ ដើម្បីជជែកធ្វើការដោះស្រាយ ប៉ុន្តែលោក កង សំអាត ជំទប់ទី១ បានបញ្ជាឱ្យលោកយកឡានទៅរក្សាទុកនៅរដ្ឋបាលឃុំស្វាយជ្រះ ដើម្បីធ្វើការដោះស្រាយសំណង បើមិនដូច្នេះទេគឺត្រូវតម្កល់ថវិកានៅសាលាឃុំ ហើយរូបលោកក៏បានផ្ដល់ប្រាក់ចំនួន ៤ លានរៀល តម្កល់ទុក ដើម្បីយកឡានមកធ្វើ ហើយខាងរដ្ឋបាលឃុំក៏បានឯកភាព។
លោកបញ្ជាក់ថា ប្រសិនបើលោកឃើញមានដាក់បារ៉ាស់ជូនដំណឹង ក៏លោកមិនបើកឆ្លងកាត់ដែរ តែនេះគឺគ្មានដាក់បារ៉ាស់ទាល់សោះ។


ពលរដ្ឋបានអះអាងថា ទ្វារបង្ហៀរទឹកនេះសាងសង់គ្មានគុណភាព និងបច្ចេកទេសត្រឹមត្រូវ ដោយយកគ្រឿងចក្រចាក់ដីកាត់ទទឹងអូរទាំងសងខាង ដោយទុកប្រឡោះមុខទឹកហូរប្រមាណជា ២ ម៉ែត្រ ខាងក្រោមដាក់លូមានមុខកាត់ ១ ម៉ែត្រ ចំនួន ២ កង់ទន្ទឹមគ្នា រីឯខាងលើខ្នងលូ ចាក់ក្រាលស៊ីម៉ង់ធ្វើទ្វារបង្ហៀរទឹក។ មិនត្រឹមតែប៉ុណ្ណោះសំណង់បេតុងទាំងមូលគឺយកដែកសសៃទំហំ ១០លី ធ្វើជាឆ្អឹងតួទាំងមូលតែម្តង បណ្តាលឱ្យសំណង់ទ្វារបង្ហៀរទឹកនេះមានស្នាមប្រះបែកគ្រប់កន្លែង។ សំណង់ លូ ទ្វាបង្ហៀរទឹកនេះ មានប្រវែង ប្រមាណជាង ១០ ម៉ែត្រ និងទទឹង ប្រវែង ៣ ម៉ែត្រ។
ពាក់ព័ន្ធជុំវិញការបាក់ស្រុតចុះបេតុងលូទ្វារបង្ហៀរទឹក ដោយពលរដ្ឋចោទថាសាងសង់គ្មានគុណភាព និងគ្មានបច្ចេកទេសត្រឹមត្រូវ លោក ខៀវ សុខា មេឃុំស្វាយជ្រះ មិនអាចបញ្ជាក់បានទេដោយសាររូបលោកកំពុងមានជំងឺ។
ដោយឡែក លោក កង សំអាត ដែលជាជំទប់ទី១ ឃុំស្វាយជ្រះ បានឆ្លើយតបយ៉ាងខ្លីថា នេះជាគម្រោងបដិភាគរបស់សមាគម មិនបានបញ្ជាក់ពីថវិការចំណាយសរុប និងកិច្ចសន្យាជាមួយក្រុមហ៊ុនដេញថ្លៃទទួលធ្វើឡើយ។ រីឯក្រុមហ៊ុន រឿង ណាក់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកទទួលម៉ៅការសាងសង់គម្រោងនេះ មិនអាចទាក់ទងតាមទូរសព្ទបានឡើយ រហូតមកដល់ពេលនេះ។
ចំពោះមតិលើកឡើងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា បច្ចេកទេសសាងសង់គឺខុសទាំងស្រុង ពីព្រោះដាក់លូតូចៗពេក មុខទឹកវាធំ ហើយប្រើដែកតូចៗ។
ពលរដ្ឋថា ពេលទឹកជន់ម្តងៗ ជម្រៅទឹកចាប់ពី ៧ ទៅ ៨ ម៉ែត្រឯណោះ។ អូរខ្សាលនេះបើធ្វើគឺធ្វើស្ពានតែម្តង រាងចង្កោង ទើបផុតពីទឹក ហើយបើធ្វើរាបក៏ទៅមិនរួច។ ហើយបើដាក់លូវិញ រឹតតែមិនកើតថែមទៅទៀត ដល់ពេលទឹកជន់ម្តងៗបាក់ផ្លូវថ្នល់។
ប្រភពពលរដ្ឋបន្តថា ពេលទឹកជន់ឡើង ក៏ពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បានដែរ ព្រោះទឹកបុកខ្លាំងអាចជួបគ្រោះថ្នាក់។ ពេលពលរដ្ឋឆ្លងកាត់ម្តងៗតែងតែព្រួយបារម្មណ៍ខ្លាចគ្រោះថ្នាក់ ដោយសារសំណង់នេះមានស្នាមប្រេះបាក់គ្រប់កន្លែង មិនដឹងថាមកពីគេធ្វើដាក់លូតូចមិនដឹង ឬមកពីដាក់ដីមិនដល់ក៏មិនដឹង ហើយអត់មានចាក់ស៊ីម៉ង់ទប់ជើងផង ឬអីថាមិនបាក់។
សូមបញ្ជាក់ថា សំណង់លូទ្វារបង្ហៀរទឹកនៅចំណុចអូរខ្សាល នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះទើបតែបញ្ចប់ការកសាងរូចជាស្ថាពរ កាលពីថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០២៥។ ពលរដ្ឋស្នើដល់អាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យឱ្យបានជាក់ស្ដែងនូវគម្រោងនីមួយៗ ដើម្បីជៀសវាងទទួលបាននូវសំណង់គ្មានគុណភាព និងគ្មានបច្ចេកទេស បង្កហានិភ័យដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលកសិកម្មទៅមក៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


