ព័ត៌មានជាតិ
កម្ពុជា បញ្ជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន ៣២នាក់ចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង
ក្នុងឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជូនគ្រូបង្រៀនភាសាបារាំងចំនួន ៣២នាក់ ទៅចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង នៅទីក្រុង Besançon ប្រទេសបារាំង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា និងជាប្រធានសមាគមសាស្ត្រាចារ្យភាសាបារាំងនៅកម្ពុជា បានប្រាប់កម្ពុជាថ្មីពីប្រទេសបារាំងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥។

លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា៖«សមាជនេះក៏ផ្តល់ឱកាសទៅដល់គ្រូបង្រៀនកម្ពុជានៅក្នុងការចូលរួម ការចែករំលែកបទពិសោធក៏ដូចជាវិធីសាស្រ្តបង្រៀន និងរបបគំហើញនានា ក៏ដូចជាចូលរួមក្នុងវេទិកាតុមូល និងវេទិកាជាច្រើនទៀត ដើម្បីពិភាក្សាពីការបណ្តុះបណ្តាល និងការអប់រំភាសាបារាំង ដោយសារតែកម្មវិធីនេះ មានការចូលរួមពីគ្រូបង្រៀនភាសាបារាំងទូទាំងពិភពលោកសរុបប្រមាណជា ១២០០នាក់»។
ក្រៅពីការចូលរួមពីថ្ងៃទី១០-១៧ កក្កដា គ្រូបង្រៀនមកពីកម្ពុជានឹងទទួលបានការបណ្តុះបណ្តាលរយៈពេល ៣សប្តាហ៍ នៅក្នុងមជ្ឈមណ្ឌលភាសាបារាំង ដើម្បីពិភាក្សាក៏ដូចជារៀន បង្រៀន នូវវិធីសាស្រ្តបង្រៀនថ្មីៗ។ អំឡុងពេលចូលរួមសមាជនេះ លោកស្រី ឃួន វិច្ឆិកា និងបុគ្គលិកអប់រំដែលបំពេញក្នុងការងារនៅក្នុងក្រសួងអប់រំ ក៏បានជួបពិភាក្សាជាមួយវិទ្យាស្ថានបច្ចេកវិទ្យា និងគណៈគ្រប់គ្រងនៃមហាវិទ្យាល័យនានា ដើម្បីបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ដូចជាលើកកម្ពស់ការអប់រំដែលប្រើភាសាបារាំង និងការអប់រំភាសាបារាំងនៅកម្ពុជា។

ការចូលរួមសមាជនេះ ក្រៅពីទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាបច្ចុប្បន្នភាពនិងព័ត៌មានទាក់ទងនិងការអប់រំភាសាបារាំង កម្មវិធីនេះក៏បានផ្តល់ឱកាសនូវការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ក្រសួងអប់រំ ក៏ដូចជាសមាគមសាស្រ្តចារ្យភាសាបារាំង។ បើតាមលោកស្រី ឃួន វិច្ឆិកា ៖«សម្រាប់ការអនុវត្តភាសាបារាំងនៅកម្ពុជា គឺអនុវត្តតាំងពីកម្រិតថ្នាក់ទី ៤ រហូតដល់ថ្នាក់ទី ១២ ។ បើសិនក្រឡេកមើលការអប់រំចំណេះទូទៅភាសាបារាំង ត្រូវបានដាក់បញ្ចូលភាសាបរទេសដែលសិស្សានុសិស្សអាចធ្វើការជ្រើសរើសសិក្សា»។
ក្រៅពីកម្មវិធីភាសាបារាំង ក្រសួងអប់រំ កំពុងតែអនុវត្តនូវកម្មវិធីថ្នាក់ភាសាបារាំង-ខ្មែរ ដែលកម្មវិធីនេះ អនុវត្តតាំងពីឆ្នាំ ១៩៩៦ ហើយអនុវត្តក្នុងខេត្តក្រុងចំនួន ៧ ដែលបច្ចុប្បន្នសាលារៀនកំពុងអនុវត្តថ្នាក់ភាសាបារាំងមាន ២១ សាលា និងមានសិស្សានុសិស្សកំពុងសិក្សាជាង ៣០០០ នាក់។

ដោយមានការយកចិត្តទុកដាក់ពីក្រសួងអប់រំ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ បច្ចុប្បន្ននេះ វិទ្យាល័យចំនួន ២ ដែលបានកំពុងអនុវត្តនូវកម្មវិធីថ្នាក់ពីរភាសាបារាំង-ខ្មែរ ដែលវិទ្យាល័យទាំងពីរនោះគឺ វិទ្យាល័យក្នុងខេត្តបាត់ដំបង និងវិទ្យាល័យព្រះសីហនុក្នុងខេត្តកំពង់ចាម។
រីឯកក្នុងកម្រិតឧត្តមសិក្សា នាពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យសាធារណៈជាច្រើន បាននិងកំពុងអនុវត្ត ការសិក្សាភាសាបារាំង ក្នុងនោះមានទាំងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ និងសាកលវិទ្យាល័យភូមិន្ទកសិកម្មជាដើម។

ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងអប់រំគូសបញ្ជាក់ថា៖«ទាំងនេះការសិក្សាភាសាបារាំងគឺជាឱកាសមួយសម្រាប់ប្អូនៗ សិស្សានុសិស្ស ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាទទួលបានការបណ្តុះបណ្តាលកម្រិតអន្តរជាតិ ទាំងនៅសាកលវិទ្យាល័យនៅកម្ពុជា និងស្វែងរកឱកាសអាហារូបករណ៍នៅប្រទេសបារាំង និងទទួលបានការសិក្សាស្ថិតក្នុងសហប្រតិបត្តិការនានា»។
លើសពីនេះ ភាសាបារាំងក៏អាចផ្តល់ឱកាសដល់អ្នកសិក្សានៅក្នុងការប្រើប្រាស់ជាយាន សម្រាប់សិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹង និងមានឱកាសបំពេញការងារនៅតាមសា្ថប័ននានាទាំងរដ្ឋ និងឯកជនក៏ដូចជាអង្គការដែលប្រើប្រាស់ភាសាបារាំង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


