Connect with us

ព័ត៌មានជាតិ

ថៃចាប់បញ្ជូនពលករខ្មែរ៥៦នាក់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បានផុស

នៅ

ពលករខ្មែរខុសច្បាប់ប្រុសស្រីក្មេងចាស់ចំនួន៥៥នាក់ ត្រូវបានតម្រួតថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ខណៈច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ និងច្រកដទៃទៀតនៅតែបន្តបិទដោយឯកតោភាគីពីភាគីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលករខ្មែរដែលថៃចាប់បញ្ជូនមកវិញ គឺធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥តាមរយៈរថយន្តទ្រុងដឹកពលករខ្មែរពីខេត្តស្រះកែវ មកមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃមណ្ឌលសំចតមានចំនួន៥៥នាក់ក្នុងនោះមានស្រី១៧ក្មេងតូចៗ៨នាក់។

បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍នៅនៃអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា ជារឿយៗខាងតម្រួតថៃតែងតែចាប់បញ្ជូនពលករខ្មែរដែលឆ្លងដែនដោយខុសច្បាប់មកកម្ពុជាវិញ។ ដោយការចាប់បញ្ជូនពលករខាងលើនេះមិនមែនជាការចាប់បញ្ជូនដែលថៃចាប់បញ្ជូនពលករខ្មែរមកក្នុងពេលស្ថានភាពដែលប្រទេសទាំងពីរមានបញ្ហាតាមព្រំដែននោះឡើយ។

ចំពោះពលករដែលថៃចាប់បញ្ជូនមកនេះភាគច្រើនគឺពួកគាត់ឆ្លងដែនដោយខុសច្បាប់គ្មានប័ណ្ណព្រំដែន និងប្រកបរបរការងារនៅក្នុងទឹកដីថៃដោយខុសច្បាប់ទើបថៃចាប់បញ្ជូនមកជាបន្តបន្ទាប់។ ពលករខុសច្បាប់ដែលថៃចាប់បញ្ជូនមកត្រូវបាននគរបាលអន្តោប្រវេសន៍ទទួលពីតម្រួតថៃហើយគឺមានខាងមណ្ឌលសំចតរបស់កម្ពុជាដែលមានមូលដ្ឋាននៅក្រុងប៉ោយប៉ែតចាំទទួលបន្តយកទៅសាកសួរនាំតាមនីតិវិធី បើគ្មានរងគ្រោះក្នុងបទល្មើសអ្វីទេខាងមណ្ឌលសំចត នឹងអោយពួកគាត់ទៅលំនៅដ្ឋានឬស្រុកំណើតវិញ៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម