Connect with us

ព័ត៌មានជាតិ

អាជីវកម្មដុតគោ ក្របី និងជ្រូក កំពុងលើកស្ទួយសេដ្ឋកិច្ចអ្នកចិញ្ចឹមសត្វពាហនៈក្នុងខេត្តរតនគិរី

បានផុស

នៅ

អាជីវកម្មអាំងសាច់គោ ក្របី និងជ្រូក កំពុងលើកស្ទួយសេដ្ឋកិច្ចអ្នកចិញ្ចឹមសត្វពាហនៈ និងបង្កើតឱកាសការងារដែលជាប្រភពចំណូលបន្ថែមដល់អ្នកភូមិមួយចំនួនក្នុងខេត្តរនតគិរី។ អាជីវកម្មអាំងសាច់លក់នេះ កំពុងទទួលបានពេញនិយមពីភ្ញៀវពីមួយថ្ងៃទៅមួយថ្ងៃ ដោយចាប់ផ្តើមពីលក់រាយតាមផ្លូវ រហូតផ្គត់ផ្គង់នៅតាមកម្មវិធីជប់លៀង និងពិធីបុណ្យផ្សេងៗ។

លោក សួន ផល្លា ម្ចាស់អាជីវកម្មគោដុត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួន ផល្លា ជាម្ចាស់អាជីវកម្ម រស់នៅភូមិថ្មី ឃុំ ទីចាក់ ស្រុកបរកែវ ខេត្តរតនគិរី មានប្រសាសន៍ថា​ ផ្តើមចេញពីលក់គោដុតតាមរទះ ដំបូងឡើយចំណាយដើមទុនជាង ១លានរៀល សម្រាប់ការទិញសាច់គោ គ្រឿងធ្វើម្ហូប និងសម្ភារៈប្រើបាស់។ លោកថ្លែងប្រាប់ថា៖« ដើមហេតុដែលធ្វើឲ្យខ្ញុំចាប់អាជីពនេះ ដោយសារខ្ញុំចូលចិត្តហូបសាច់ជាមួយបន្លែ និងមិនសូវមានការធ្វើក្នុងស្រុកផងក៏នឹងឃើញមុខរបរនេះ»។

លើសពីនេះ លោកបានសម្លឹងឃើញម្ហូបអាហារគោដុតនេះ មានតម្រូវការនៅលើទីផ្សារស្រាប់ ជាពិសេសនៅតាមកម្មវិធីជប់លៀង និងកម្មវិធីផ្សេងៗ ក៏ចាប់ផ្តើមមុខរបរនេះ។ លោកបន្ថែមទៀតថា អាជីវកម្មនេះ ក៏បានជួយលើកស្ទួយសេដ្ឋកិច្ចអ្នកចិញ្ចឹមសត្វពាហនៈលក់ និងបានបង្កើតការងារដល់អ្នកភូមិផងដែរ។ ក្នុងន័យនេះ សាច់គោ ក្របី និងជ្រូក ដែលដុតលក់នេះ គឺសុទ្ធតែទិញពីអ្នកភូមិទាំងអស់ ពុំមែនសត្វនាំចូលនោះទេ ។

លោកថា៖«សត្វពាហនៈដែលយើងដុតលក់នេះ សុទ្ធតែទិញពីជនជាតិដើមភាគតិចក្នុងភូមិ ស្រុកផ្ទាល់តែម្តង មិនមានការនាំចូលទេ ទិញមកពីជនជាតិដើមភាគតិច ទំពួន ឡាវ នៅស្រុកវើនសៃ ដែលចិញ្ចឹមឲ្យស៊ីស្មៅនៅតាមស្រែចម្ការ។ ដូច្នេះបានជួយលើកស្ទួយផលិតផលក្នុងស្រុក ហើយបានហូបរបស់ធម្មជាតិ»។

ក្រៅពីរបរលក់តាមរទះជាទៀតទាត់ហើយ ក្នុងមួយខែៗក៏មានភ្ញៀវកម្មង់ទិញតាមអនឡានចន្លោះពី ១០ក្បាលឡើងទៅផងដែរ។ ជាទូទៅភ្ញៀវដែលកម្មង់ទិញរួមមាន អ្នករស់នៅស្រុកលំផាត់ ស្រុកបរកែវ ស្រុកអូរយ៉ាដាវ។ បច្ចុប្បន្ន អាជីវ​​កម្ម​ដុតគោរបស់លោក សួន ផល្លា មាន​បុគ្គលិក​ចំនួន ៥ នាក់ សម្រាប់រៀបចំអាំងសាច់ជូនអតិថិជនដែលរៀបចំកម្មវិធីនៅគេហដ្ឋាន ឬ​កម្មវិធី​ជប់លៀងផ្សេងៗ៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃលេងល្បិចថ្មី នៅប្រាសាទតាមាន់ធំ ដើម្បីបោកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម