ព័ត៌មានជាតិ
លោក ឃួង ស្រេងណែនាំឱ្យលុបបំបាត់បើកកន្លែងម៉ាស្យា កោសជប់ធ្វើឱ្យបាត់បង់លុយកាក់ ទ្រព្យសម្បត្តិភ្ញៀវ
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានលើកឡើងថា ទាំងអ្នកក្រីក្រអ្នកសុំទាន និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ពួកគាត់គឺសុទ្ធតែ ត្រូវការសន្តិសុខ។

ដូច្នេះទេ ក្នុងនាមជាមន្ត្រី កងកម្លាំនៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅនិងជឿទុកចិត្តមកលើយើង។ បន្ថែមពីនេះ ត្រូវលុបបំបាត់ឱ្យបាន ការបើកកន្លែងម៉ាស្យា កោសជប់ ដែលភ្ញៀវចូលទៅបាត់បង់លុយ កាក់ ទ្រព្យសម្បត្តិ។

ការលើកឡើងខាងលើរបស់លោក ឃួង ស្រេងបានធ្វើឡើង នាវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញដោយមានការចូលរួមពី លោកជា ខេមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

លោក ឃួង ស្រេង បានលើកឡើងទៀតថា ការងារមួយយើងពិតជាអនុវត្តមិនបានគ្រប់១០នោះទេ អាចមានចំណុចខ្វះខាត ហួសពីសមត្ថភាពរបស់ខ្លួន។ បើហួសពីសមត្ថភាព ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីឱ្យថ្នាក់លើជួយដោះស្រាយបន្តទៀត។

លោក ឃួង ស្រេង បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាមានថ្នាក់ដឹកនាំឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំដែលមាន ឆន្ទៈ មោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាតពីចោរឈ្លានពាន ព្រំដែនខាងលិច។ លោកសូមឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ និយាយតែពាក្យពិត ជាក់ស្តែង យើងនិយាយ៤០ឆ្នាំ ក៏និយាយរៀបរាប់មិនអស់ទេ អ្វីដែលជាទង្វើល្អរបស់គណបក្សប្រជាជន ធ្វើដើម្បីផលប្រយោជន៍ជាតិនិងដើម្បីផលប្រយោជន៍ប្រជាជននោះ។

លោក ឃួង ស្រេង បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានផ្តល់សិទ្ធិសេរីភាព ផ្តល់ជីវិតទី២ឱ្យប្រជាជនកម្ពុជា នាថ្ងៃ០៧មករាឆ្នាំ១៩៧៩ និងបានដឹកនាំនាំឱ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍលើគ្រប់វិស័យ។មិនត្រឹមតែប៉ុណ្ណោះទេ គណបក្សប្រជាជនកម្ពុជា នៅមានមហិចតាដ៏ធំមួយទៀត នោះគឺ ចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដែលជាក្តីស្រម័យរបស់ប្រជាជននៅលើពិភពលោកចង់បាន។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ គណបក្ស ខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនៈ។ជាក់ស្តែង នៅឆ្នាំ២០២២, ២០២៣,ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតផ្លូកទឹកផ្លូកដី។

ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង១៤ ភូមិ និងលោកចៅសង្កាត់ផ្សារថ្មីទី៣ បានរាយការណ៍ពីសមិទ្ធផលការងារនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដើម្បីរកគន្លឹះក្នុងការដោះស្រាយ ឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនាឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។
លោកចៅសង្កាត់ផ្សារថ្មីទី៣ បានលើកឡើងទៀតថា នៅសង្កាត់ផ្សារថ្មីទី៣ អ្វីដែលជាបញ្ហាប្រឈម គឺយប់មានការលួចប្រមូលផ្តុំគ្នាជក់គ្រឿងញៀន ដោយឡែក ចំពោះការហូបចុក ពេលយប់ស្រែកឡូឡាយើងបានរួមគ្នាដោះស្រាយមិនមានបញ្ហានោះទេ។ ជាមួយគ្នានេះ លោកក៏បានសុំតភ្លើងរដ្ឋចូលទៅបង្គោលភ្លើងសាធារណៈផ្លូវលេខ៤៩ ។សំណើរនេះត្រូវបានលោកឃួង ស្រេង ឯកភាព ដើម្បីបំរើឱ្យប្រយោជន៍សាធារណៈ៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


