Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បួងសួងគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក មេត្តាប្រោះព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចក្លាហាន ទទួលជោគឈ្នះខ្មាំងសត្រូវ ការពារទឹកដី

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ប្រារព្ធ​ពិធីបួងសួង​ដល់​គុណបុណ្យ​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក មេត្តា​ប្រោះព្រំ​ពរជ័យ​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​កម្ពុជា​ទទួល​ជោគ​ឈ្នះ​ខ្មាំងសត្រូវ ដើម្បី​ការពារ​ទឹកដី​មាតុភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រារព្ធ​ពិធីបួងសួង​នេះ​ឡើង​ដោយបាន​ការចូលរួម​ពី លោក ខូយ រីដា អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត កាលពី​ល្ងាច​ថ្ងៃទី​ ២៤ ខែ​កក្កដា ឆ្នាំ ២០២៥ បាន​ចូលមក​គោរព​បូជា និង​សូម​បួងសួង​ឱ្យ​បារមី​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ តាម​ជួយ​បីបាច់​ថែរក្សា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ឱ្យ​ទទួល​បាន​សេចក្តីសុខ សេចក្តីចម្រើន ពិសេស​ក្នុង​បេសកកម្ម​ការពារ​បូរណភាព​ទឹកដី ពី​សត្រូវ​ឈ្លានពាន។

បើតាម​ឯកសារ​ប្រវត្តិសាស្ត្រ នៅក្នុង​សៀវភៅ​មហា​វីរបុរស​ខ្មែរ លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ចាត់ទុកជា​វរជន​ស្នេហា​ជាតិ​ខ្លាំងពូកែ ក្នុង​ការ​ធ្វើសឹក​សង្គ្រាម ជាមួយ​ទ័ព​សៀម ការពារ​ទឹកដី​ប្រទេស​កម្ពុជា។ រូបរាងកាយ​លោក​ឧកញ៉ា និង​លោកជំទាវ បាន​លាចាក​លោក​ទៅ​ក៏ពិតមែន ប៉ុន្តែ​ភាពល្បីល្បាញ និង​ភាព​ស័ក្តិសិទ្ធិ បាន​ដក់​ជាប់​នៅក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក៏​ដូចជា​ទូទាំង​ប្រទេស និង​បាននាំគ្នា​មក​គោរពបូជា ជា​រៀងរាល់ឆ្នាំ មិនដែល​អាក់ខាន​ឡើយ។ ដោយសារ​បារមី​នេះហើយ ទើប​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​បួងសួង​សុំ​ឱ្យ​ឆ្នាំនេះ មាន​ទឹកភ្លៀង​គ្រប់គ្រាន់ សម្រាប់​ការងារ​ដាំដុះ គ្មាន​គ្រោះ​មហន្តរាយ​ទឹក​ជំនន់។

ម្យ៉ាងវិញទៀត​ សូម​បារមី លោក​ឧកញ៉ា និង​ជំទាវ និង​បារមី​រក្សា​ការពារ ក្នុង​ទឹកដី​ នៃ​ខេត្ត​ពោធិ៍សាត់ សូម​តាម​ជួយ​ថែរក្សា​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ផ្សេងៗ ទៀត សូម​ទទួល​បាន​ជោគជ័យ​តទៅ​មុខ​ជានិច្ចនិរន្តន៍ ជាពិសេស​សូម​ឱ្យ​ខេត្ត​ពោធិ៍សាត់ មាន​ការ​អភិវឌ្ឍ​ទៅ​មុខជា​លំដាប់។

ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​មន្ត្រី​ក្រោម​ឱវាទ សូម​ផ្ដល់​កម្លាំងចិត្ត​ដល់​វីរ​កងទ័ព​កម្ពុជា​នៅ​ជួរមុខ ក្នុង​បេសកកម្ម​ការពារ​ជាតិ និង​សូម​បួងសួង​ដល់​គុណបុណ្យ​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក មេត្តា​ប្រោះព្រំ​ពរជ័យ​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​របស់​យើង ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​ពី​ខ្មាំងសត្រូវ។ យើងខ្ញុំ​ពី​សមរភូមិ​ក្រោយ សូម​ផ្តល់នូវ​កម្លាំងចិត្ត ជំនឿ​ជាក់ និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​របស់​យើង ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី។

សូម​ជម្រាប​ថា ការ​ផ្ទុះ​អាវុធ​រវាង​កម្ពុជា​-​ថៃ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នៅ​ចំណុច​ប្រាសាទតាមាន់ធំ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​បាន​រាលដាល​ទៅកាន់​តំបន់​សមរភូមិ​ផ្សេង​ទៀត នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ។ ការ​ប្រយុទ្ធ​គ្នា​នេះ បាន​កើតឡើង​បន្ទាប់ពី​ភាគី​ថៃ បាន​ផ្ទុះ​អាវុធ​មុន នៅ​ចំណុច​ប្រាសាទ​តា​មាន់​ធំ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម