Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរំពឹងថានឹងមានពលករខ្មែរ៤០ម៉ឺននាក់វិលត្រឡប់ពីប្រទេសថៃវិញរយៈពេល៥ថ្ងៃនេះ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា នៅក្នុងរយៈពេល៥ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨កក្តដាឆ្នាំ២០២៥នេះ នឹងមានពលករខ្មែរប្រមាណ៤០ម៉ឺននាក់វិលត្រលប់មកពីប្រទេសថៃវិញ ហើយចំនួននេះអាចនឹងកើន
ឡើងជាងនេះប្រសិនបើការប្រយុទ្ធគ្នាដែលបង្កឡើងដោយភាគីថៃនៅតែបន្តទៀតនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជាពីវិមានសន្តិភាពនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៨កក្កដានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៤រហូតដល់ថ្ងៃទី២៧កក្តដា ឆ្នាំ២០២៥ មានពលករខ្មែរត្រលប់មកពីប្រទេសថៃចំ
នួន៣៩៧២៨នាក់។ ដោយឡែកនៅថ្ងៃទី២៧កក្តដាម្សិលមិញមានពលករខ្មែរវិលត្រលប់មកពីថៃបានកើនឡើងដល់ទៅ​១៣៤៧០៧នាក់ ហើយនៅថ្ងៃទី២៨កក្តដានេះ នឹងមានពលករត្រលប់មកពីថៃ១៥ម៉ឺននាក់បន្ថែមទៀត។ ដូចនេះរំពឹងថារយៈពេល៥ថ្ងៃនេះអាចនឹងមានពលករខ្មែរត្រលប់ពីប្រទេសប្រមាណ៤០ម៉ឺននាក់ ហើយចំនួននេះនឹងបន្តកើនឡើងប្រសិនបើការប្រយុទ្ធគ្នាដែលបង្ករឡើងដោយភាគីថៃនៅតែបន្តទៅទៀតនោះ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តថា ថ្មីៗនេះយើងទទួលបានព័ត៌មានមកថា ពលករខ្មែរបានទទួលរងនូវការធ្វើបាប និងគំរាមគំហែងពីសំណាក់ក្រុមជ្រុលនិយមថៃហើយកម្ពុជាស្នើអាជ្ញាធរថៃចាត់វិធានការជាបន្ទាន់ទៅលើក្រុមជ្រុលនិយមទាំងនោះដើម្បីការពារប្រជាជនខ្មែររស់នៅទីនោះ និងចាប់ជនល្មើសយកមកផ្តន្ទាទសោឧក្រិដ្ឋរបស់ខ្លួនតាមច្បាប់ដើម្បីផ្តល់ភាពយុត្តិធម៌ និងតម្លាភាពជូនប្រជាជនខ្មែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម