ព័ត៌មានជាតិ
រដ្ឋបាលរាជធានី នាំយកអំណោយ៦៥មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាង៣ម៉ឺននាក់
ឧត្ដមានជ័យ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ២០២៥ បាននាំយកអំណោយរបស់សប្បុរសជន ជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគ ចំនួន៦៥មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន៤ស្រុក ស្មើ២៤ឃុំ ជាង១ម៉ឺនគ្រួសារ ស្មើជាង៣ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាពស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ។

អំណោយទាំងអស់នេះ ត្រូវបានលោក អុីម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់ លោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ និងលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីផ្ទះសម្បែងចំនួន១៤៥៧៣គ្រួសារ ស្មើនឹង៣៦៧៦៣នាក់ ក្នុងនោះមានកុមារចំនួន៦៦៧នាក់ផងដែរ ។

អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅពេលនេះ រួមមាន មី ទឹកសុទ្ធ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារ ប្រើប្រាស់ផ្សេងៗទៀត សរុបទាំងអស់ចំនួន៦៥ មុខ។

លោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានអរគុណចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកធនធាន តាមលទ្ធលភាព រៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននឹងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព។

នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ ខ្ញុំសូមអរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជន ក្នុងស្មារតីខ្មែរជួយខ្មែរ។

ក្នុងនាមសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងៗកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសមករកទីកន្លែងសុវត្ថិភាពនេះ ជារៀងរហូត។

លោក កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានអរគុណជូនចំពោះ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ តាមរយៈលោក អុីមរ៉ន ហាស្សាន់ ដឹកនាំអំណោយសប្បុរសជនយកមកផ្ដល់ជូនវីរកងទ័ពជួរមុខ នៅខេត្ដឧត្ដមានជ័យនាពេលនេះ លោក និងធ្វើការបែងចែកជូនទៅកងទ័ពលេខ៤១ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរពិតប្រាកដ ។

តាមរបាយការណ៍របស់អភិបាលរងខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥នេះ មានប្រជាពលរដ្ឋចំនួន២៤ ឃុំក្នុង ចំណោម ៤ស្រុកក្នុងខេត្ដឧត្ដមានជ័យ អាជ្ញាធរ បានជម្លៀសចេញមករកទីកន្លែងសុវត្ថិភាព សរុបចំនួន១៤៥៧៣គ្រួសារស្មើនឹង៣៦៧៦៣នាក់ ក្នុងនោះក៏មានកុមារ៦៦៧នាក់៕
ដោយ ៖ ស្រីរ័ត្ន



-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


