ព័ត៌មានជាតិ
លោក ឈាង រ៉ា ចាត់ទុកមន្ត្រីសុខាភិបាល ជាទ័ពអាវសជួរក្រោយ ចាំមើលថែសុខភាពប្រជាជន និងកងទ័ព
រដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បានប្រដូចមន្រ្តីសុខាភិបាលទាំងអស់ ជាកងទ័ពស្ងប់ស្ងាត់ជួរក្រោយ ដែលត្រូវខិតខំទ្រោលសភាពការណ៍ ដោយធានាឱ្យមានសេវា ២៤ម៉ោង ប្រកបដោយគុណភាពសម្រាប់ថែទាំ និងព្យាបាលជំងឺជូនប្រជាជន និងកងទ័ព។

ការចាត់ទុកនេះ ក្នុងឱកាសលោកចុះពិនិត្យនៅមណ្ឌលសុខភាពស្រីស្នំ សួរសុខទុក្ខមន្រ្តីសុខាភិបាល និងប្រជាជននៅតាមទីសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ ហើយបានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងសហភាតរៈសុខាភិបាលទាំងអស់ លោក ឈាង រ៉ា បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកគ្រប់កម្រិត និង មណ្ឌលសុខភាពទាំងអស់ ដែលកំពុង ផ្តល់សេវាថែទាំសុខភាពយ៉ាងសកម្ម ជូនដល់ប្រជាជន និងកងទ័ពនៅតាមបណ្តោយព្រំដែនក្នុងស្ថានការណ៍ដ៍តានតឹងនាពេលកន្លងមក។ ទន្ទឹមនេះ លោកក៏បានជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តរវីរៈភាពនេះរហូតដល់ស្ថានការណ៍បានត្រឡប់មករកភាពប្រក្រតីវិញទាំងស្រុង។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីចំនុចសំខាន់៣ ដែលអ្នកដឹកនាំត្រូវមាន គឺ ចក្ខុវិស័យ យុទ្ធសាស្រ្ត និង មធ្យោបាយ។ នៅក្នុងន័យនេះ លោកបានជំរុញអ្នកដឹកនាំសុខាភិបាលទាំងអស់ ឱ្យប្រើប្រាស់មធ្យោបាយដែលមានលក្ខណៈប្រកដប្រជា ជាក់ស្តែង ខិតទៅភាពត្រឹមត្រូវ ហើយអាចនាំក្រុមការងារទៅការសម្រេចចក្ខុវិស័យ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


