ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តក្រចេះ ចុះពិនិត្យទីតាំងទីទួលសុវត្ថិភាព ត្រៀមជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់
លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ចុះពិនិត្យការរៀបចំទីទួល សុវត្ថិភាពស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី ដើម្បីឆ្លើយតបសង្គ្រោះបន្ទាន់ នៅពេលមានទឹកជំនន់ ទន្លេមេគង្គ ឬជំនន់ទឹកភ្លៀងកើតឡើងបានទាន់ពេលវេលា។

ក្នុងដំណើរចុះពិនិត្យរបស់ប្រធានក្រុមប្រឹក្សាខេត្តកាលព្រឹកថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រុញណែនាំដល់អាជ្ញាធរស្រុកឃុំ ត្រូវត្រៀមរៀបចំបោសសម្អាត កាប់ឆ្ការព្រៃ ជួសជុល និងកែលម្អ នៅជុំវិញទួលសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួយនៅពេលជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ។ ទន្ទឹមនោះ ត្រូវតាមដានត្រួតពិនិត្យជាប្រចាំនូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យ ដែលអាចគំរាមកំហែង ផ្សេងៗ ដូចជា៖ ទឹកជំនន់ លង់ទឹក ខ្យល់កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ ជាដើម ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងត្រូវចុះពិនិត្យ និងហាមឃាត់ចំពោះសកម្មភាពចូលកាប់ទន្រ្ទានយកដី ក្នុងតំបន់ទីទួលសុវត្ថិភាព។


ពាក់ព័ន្ធនឹងវិធានបង្កាគ្រោះមហន្តរាយទឹកជំនន់នេះ លោក ណៃ ឃី មេឃុំបុសលាវ បានឱ្យដឹងថា ឃុំបុសលាវបានសំអាតទីទួលសុវត្ថិភាព ដើម្បីត្រៀមប្រសិនបើទឹកទន្លេហក់ឡើងខ្លាំង ដូច្នេះឃុំបានត្រៀមទុកមុនរួចជាស្រេច។ ពាក់ព័ន្ធផលប៉ះពាល់ស្រូវលិចទឹក ប្រជាកសិករអាចប្រមូលផលបានពី ៧០ ទៅ ៨០ភាគរយ ហើយស្រូវដែលប៉ះពាល់គឺជាស្រូវធ្វើ ៣ ដង ដែលអាជ្ញាធរបានណែនាំឲ្យធ្វើត្រឹមតែ ២ដងប៉ុណ្ណោះក្នុង១ឆ្នាំ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


