ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ពលរដ្ឋខ្មែរ ៧៥ម៉ឺននាក់ ត្រឡប់ពីថៃចូលស្រុកវិញ ខណៈជម្លោះអូសបន្លាយ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ស៊ុន មេសា បានឱ្យដឹងថា ពលរដ្ឋខ្មែរប្រមាណ ៧៥ ម៉ឺននាក់ បានវិលត្រឡប់ពីប្រទេសថៃចូលស្រុកកំណើតវិញ ខណៈជម្លោះតាមបណ្តោយព្រំដែនអូសបន្លាយ។

ជាការកត់សម្គាល់ពលរដ្ឋខ្មែរបានវិលចូលស្រុកវិញតាមច្រកព្រំដែនគោក ដោយក្នុងមួយថ្ងៃៗរាប់ពាន់នាក់ ថ្ងៃខ្លះរហូតខ្ទង់ម៉ឺននាក់។ ការវិលត្រឡប់មកវិញយ៉ាងគំហុកនេះដោយបារម្ភពីការធ្វើទុក្ខបុកកម្នេញពីសំណាក់ក្រុមជ្រុលនិយមថៃ ដែលធ្លាប់បានប្រើហិង្សាមកលើពលករខ្មែរដែលធ្វើការនៅទីនោះ។
ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន មេសា បន្តអំពាវនាវដល់ពលករខ្មែរវិលមកចូលស្រុកវិញ ដោយគូសបញ្ជាក់ថា កម្ពុជានៅមានឱកាសការងារជាច្រើនកន្លែងនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្មជាដើម។ លើសពីនេះ ក្រសួងនឹងផ្តល់ការបណ្តុះបណ្តាលជំនាញជីវៈដោយឥតគិតថ្លៃដល់ពលរដ្ឋចំនួន ១,៥លាននាក់ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

ពលករខ្មែរដែលទើបត្រឡប់មកវិញ បានផ្តល់បទសម្ភាស ដោយលើកហេតុផលស្រដៀងគ្នា គឺបារម្ភអាជ្ញាធរថៃចាប់ខ្លួន ជាពិសេសក្រុមជ្រុលនិយមធ្វើបាប។ យោងតាមប្រភពកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ នៅច្រកអន្តរជាតិដូង (បានឡែម) ពលករភាគច្រើនបានផ្តល់ព័ត៌មានមកក្រុមការងារអង្គការសង់ត្រាល់ខ្លីៗថា «ខ្ញុំចាកចេញពីប្រទេសថៃ មកកម្ពុជា វិញយឺតដោយសារតែខ្ញុំរង់ចាំបើកលុយពីថៅកែ» ។
តាមការអង្កេតរបស់អង្កការ សង់ត្រាល់ មើលឃើញថា ក្តីបារម្ភរបស់ពួកគាត់ ចម្បងៗគឺ ខ្លាចអាជ្ញាធរថៃចាប់ខ្លួន បារម្ភសង្គ្រាមបន្ត ខ្លាចជនជាតិថៃ វាយតប់ និងរើសអើងជាតិសាសន៍ អ្នកខ្លះទៀតមិនទាន់បើកប្រាក់ខែ ហើយក៏បង្ខំចិត្តចាកចេញពីប្រទេសថៃ។

គួរជម្រាបថា តាមរបាយការណរបស់ក្រសួងការងារ ពលករខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃមានចំនួន ១ លាន ២ សែននាក់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


