ព័ត៌មានជាតិ
បណ្ឌិត ជេត ជាលី៖ ចំពោះអ្នកជិតខាង កម្ពុជាមិនទុកនរណាជាសត្រូវ តែក៏មិនល្ងង់ឱ្យគេឈ្លានពាន និងកុហកពិភពលោកដែរ
បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសរសេរលើហ្វេសប៊ុកដោយភ្ជាប់ជាមួយវីដេអូមួយថា សម្រាប់ប្រទេសកម្ពុជា មិនដែលទុកអ្នកជិតខាងណាជាសត្រូវឡើយ ប៉ុន្តែ កម្ពុជាក៏មិនល្ងង់ឱ្យគេឈ្លានពាន និងភូតកុហកពិភពលោកពីកម្ពុជាដូចគ្នា។

លោកបណ្ឌិត ជេត ជាលី សរសេរបែបនេះលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ដោយភ្ជាប់ជាមួយវីដេអូរបស់នារីម្នាក់ពីគណនីតិកតុឈ្មោះ Lita ដែលនិយាយពីមិត្តភាពរវាងខ្លួន និងមិត្តជនជាតិថៃម្នាក់, ការចែករំលែកការពិតពីរឿងរ៉ាវការឈ្លានពានពីថៃលើទឹកដីកម្ពុជា លើបណ្តាញសង្គម និងឥរិយាបថរបស់ខ្លួនស្រឡាញ់រាប់អានជនជាតិថៃនោះ មិនរករឿងអ្វី មិនឈ្លោះប្រកែក នៅពេលប្រទេសទាំងពីរមានបញ្ហាជាមួយគ្នាទេ ពោល គឺនារីខ្មែររូបនេះចែករំលែកតែអ្វីដែលជាការពិតជុំវិញការឈ្លានពានរបស់ថៃលើកម្ពុជា និងប្រើប្រាស់សំឡេងកូនខ្មែរឱ្យពិភពលោកដឹង កុំឱ្យថៃកាឡៃប្រវត្តិសាស្ត្រ ប្រឌិតព័ត៌មានមិនពិតទៅកុហកពិភពលោកពីកម្ពុជា។ ជាមួយគ្នានេះ លោកថា អ្វីដែលយុវជនកម្ពុជាម្នាក់នេះ និងយុវជនកម្ពុជាដទៃទៀតធ្វើជារឿងត្រឹមត្រូវ។
លោកថា៖ “ជាញាតិជិតខាង យើងមិនត្រូវចាត់ទុកអ្នកណាជាសត្រូវ តែក៏យើងមិនឆោតល្ងង់និងកំសាកឲ្យគេឈ្លានពាននិងភូតកុហកពិភពលោកអំពីយើងដែរ”។ លោកបណ្ឌិតក៏បានលើកឡើងថា បញ្ហារវាងកម្ពុជា និងថៃពេលនេះ មិនមែនជាសង្គ្រាមប្រឆាំងពូជសាសន៍នោះទេ ប៉ុន្តែ ជាសង្គ្រាមដែលបង្កដោយអ្នកនយោបាយជ្រុលនិយមរបស់ថៃ កាឡៃប្រវត្តិសាស្ត្រនិងសហការជាមួយក្រុមទាហានចង់បានសង្គ្រាមជាងសន្តិភាព។
លោកបន្តថា ក្រុមអ្នកអ្នកនយោបាយថៃដែលវង្វេងប្រវត្តិសាស្ត្រមួយចំនួន កំពុងផ្សព្វផ្សាយព័ត៌មានមិនពិត ជំរុញឱ្យមានសង្គ្រាមជាតិសាសន៍ និងទាក់ទាញការគាំទ្រពីប្រជាជនថៃឯទៀត។ អ្នកជំនាញរូបនេះ បានរម្លឹកដល់ប្រជាជនខ្មែរគ្រប់រូប កុំឱ្យធ្លាក់ក្នុងអន្ទាក់របស់ថៃ ដែលកំពុងបង្កជម្លោះជាមួយកម្ពុជា និងភាពចលាចលក្នុងតំបន់អាស៊ាន៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


