ព័ត៌មានជាតិ
កម្ពុជា ទទូចជាថ្មីដល់ភាគីថៃប្រគល់ទាហានខ្មែរទាំង១៨រូបមកវិញជាបន្ទាន់ ក្រោយកិច្ចព្រមព្រៀង
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ទទូចជាថ្មីដល់ភាគីថៃប្រគល់ទាហានខ្មែរទាំង១៨រូប មកវិញជាបន្ទាន់ ក្រោយភាគីទាំងពីរបានព្រមព្រៀង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទៅទូទៅកម្ពុជា-ថៃ (GBC) ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥។

ការជំរុញជាថ្មីរបស់កម្ពុជាដោយផ្អែកទៅលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចឡើងចំនួន ១៣ ចំណុច ។ ក្នុងចំណោម១៣ ចំណុចទាំងនោះ នៅចំណុចទី ៦ ភាគីទាំងពីរយល់ស្របគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការប្រព្រឹត្តដាក់ទាហានដែលត្រូវបានចាប់ខ្លួន រាប់បញ្ចូលទាំងស្ថានភាពរស់នៅ កន្លែងជ្រកកោន ស្បៀងអាហារ និងការថែទាំសុខភាពក្នុងករណីរងរបួស។ប្រសិនបើភាគីម្ខាង មានបំណងចង់នាំយកទាហានខ្លួន ឬជនស៊ីវិលរងរបួស ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីម្ខាងទៀត ដើម្បីទទួលការព្យាបាល ភាគីខាងទទួលមានសិទ្ធិកំណត់ការឆ្លើយតប ដោយផ្អែកលើសមត្ថភាពនៃកន្លែងព្យាបាលរបស់ខ្លួន ឬក្រមសីលធម៌ផ្នែកវេជ្ជសាស្រ្ត ហើយឈរលើគោលការណ៍មួយៗដាច់ដោយឡែក។
ក្នុងចំណុចទី៦ បានរំលេចទៀតថា៖«ទាហានដែលត្រូវបានចាប់ខ្លួន គួរតែត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ ក្រោយអរិភាពនានាត្រូវបានបញ្ឈប់ ស្របតាមមាត្រា១១៨ នៃអនុសញ្ញាហ្សឺណែវឆ្នាំ១៩៤៩ និងបញ្ញត្តិ១២៨(A) នៃច្បាប់មនុស្សធម៌អន្តរជាតិ»។ ក្នុងស្មារតីនេះ លោកស្រី ម៉ាលី សុជាតា ទទូចថា ៖«កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តតាមកិច្ចព្រមព្រៀង និងប្រគល់មកឱ្យកម្ពុជាវិញនូវទាហានចំនួន ១៨ រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនក្រោយពេលបទឈប់បាញ់ដោយខុសច្បាប់ ដែលគិតមកដល់ពេលនេះរយៈពេល ១៤ ថ្ងៃហើយ ដើម្បីឱ្យពួកគាត់អាចត្រឡប់មកជួបជុំគ្រួសារវិញ ដោយគ្រួសារកំពុងរង់ចាំទាំងយប់ទាំងថ្ងៃ»។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី សូមថ្លែងអំណរគុណដល់ដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន ដែលបានចូលរួមចំណែកអំពាវនាវម្តងហើយម្តងទៀត ឱ្យភាគីថៃដោះលែងនាយទាហានរបស់កម្ពុជាឱ្យបានឆាប់រហ័ស។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ហើយកម្ពុជានឹងមិនទុកសមាជិកគ្រួសារទាហានណាម្នាក់ចោល និងឯកោជាដាច់ខាត់។
សូមជម្រាបថា បន្ទាប់ពីមានការចាប់ខ្លួនទាហានខ្មែរដោយខុសច្បាប់នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានដាក់ញ្ញត្តិស្នើសុំអន្តរាគមន៍ជូនទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងប្រធានប្តូរវេនរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ប្រទេសម៉ាឡេស៊ី និងកាកបាទក្រហមអន្តរជាតិ ពាក់ព័ន្ធលើករណីការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបញ្ជូនកងទ័ពកម្ពុជាចំនួន២នាក់ ក្នុងចំណោមកងទ័ពចំនួន២០នាក់ ដោយកងទ័ពថៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


