Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅឃុំក្បាលដំរី​ ទទួលបានដីសម្បទានសង្គមកិច្ច ប្តេជ្ញាខិតខំដាំដុះដើម្បីជីវភាពគ្រួសារ

បានផុស

នៅ

«ពីមុនរស់នៅមានការលំបាក តែនៅពេលនេះពេលទទួលបានដីហើយ ពួកខ្ញុំនិងលែងលំបាកទៀតហើយ ពួកខ្ញុំនិងចូលទៅរស់នៅ សង់លំនៅឋានឲ្យបានសមរម្យ និងខិតខំដាំដុះ ដើម្បីជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ»។ នេះជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ រស់នៅឃុំក្បាលដំរី ស្រុក​អូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

លោក ដួង សុវណ្ណថេត រស់នៅភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុក​អូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានឱ្យដឹងថា សព្វថ្ងៃរស់នៅលើដីជាប់សាលាបុណ្យអូរពោធិ៍ មានការលំបាកចង់ដាំដុះអីក៏មិនកើត ធ្វើអ្វីក៏មិនបាន ព្រោះជាដីសាលាបុណ្យ ប៉ុន្តែឥឡូវទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល និងកសាងលំនៅដ្ឋាន ខិតខំប្រឹងប្រែងបង្កបង្កើនផលដំណាំដាំដុះពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ជាពិសេស នឹងខិតខំបង្កបង្កើនផលធ្វើស្រែ ដាំដំណាំ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យបានគ្រប់គ្រាន់ កុំឱ្យខ្វះខាតដូចពេលមុនទៀត។ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋក្រីក្រខ្វះខាតដីពិប្រាកដដូចជាពួកខ្ញុំ»។

លោកស្រី លី ផល្លា ក្រុមប្រឹក្សាឃុំក្បាលដំរី បានឱ្យដឹងថា ក្នុងនាមជាអាជ្ញាធរឃុំ តំណាងឱ្យប្រជាពលរដ្ឋ នៅក្នុងឃុំក្បាលដំរី សូមអរគុណនិងសប្បាយចិត្តជំនួសបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់មានជីវភាពខ្វះខាតទីទល់ក្រ និងសូមថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ ម្ចាស់ជំនួយ ម្ចាស់គម្រោង ដែលជួយគាំទ្រទៅលើបងប្អូនប្រជាពលរដ្ឋ និង​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានស្វះស្វែងចុះជួបសម្ភាសន៍បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់ខ្វះខាត ក្រីក្រពិតប្រាកដមែន ៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម