Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះមានបេក្ខជនប្រឡងសញ្ញាបត្រ​ទុតិយភូមិសរុប ២ ៦៦៣​ នាក់ កើនឡើងធៀបឆ្នាំមុន

បានផុស

នៅ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៥នេះ នៅទូទាំងខេត្តក្រចេះមានបេក្ខជនសរុប ២៦៦៣នាក់ ស្រី ១៤៦៨នាក់ បានដាក់ពាក្យប្រឡង​ មានការកើនឡើង ២៥៨នាក់​ បេីធៀបឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីលោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះ ។

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ កាន់តែខិតជិតមកដល់ហើយ ពោលគឺនៅសល់តែរយៈពេល ១០ ថ្ងៃទៀតតែប៉ុណ្ណោះ សម័យប្រឡងនិងប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះបានដឹងថា ក្នុងចំណោមបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ សរុបមានចំនួន ២៦៦៣នាក់ ស្រី ១៤៦៨នាក់ មានបេក្ខជនស្វ័យរិន ២៩១ នាក់ ស្រី ១៤៦ នាក់ ធៀបឆ្នាំ២០២៤ បេក្ខជនស្វ័យរិនមានចំនួន ៣៥៨ នាក់ ស្រី ១៦៨នាក់ ថយចុះ ៦៧នាក់ ស្រី ២២នាក់។

មណ្ឌលប្រឡងមានចំនួន ៥ មណ្ឌល ក្នុងនោះមណ្ឌលវិទ្យាសាស្ត្រមាន ២ មណ្ឌល និងមណ្ឌលវិទ្យាសាស្ត្រសង្គម មាន ៣ មណ្ឌល ស្មើនឹង ១០៨បន្ទប់ កើនឡើង ១១បន្ទប់៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម